
វត្តអារញ្ញសាគរ ក្រុងសៀមរាប រៀបចំពិធីប្រណាំងទូក «ង» ដើម្បីអបអរសាទរ និងលើកស្ទួយមរតកវប្បធម៌ដូនតា
ដើម្បីចូលរួមចំណែកលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ព្រមទាំងផ្តល់ឱកាសជូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ វត្តអារញ្ញសាគរក្រោមគំនិតផ្តួចផ្តើមពី ព្រះគ្រូ ហាក់ គឹមហ៊ត់ ចៅអធិការវត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំពិធីប្រណាំងទូក «ង» រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានទូក «ង» ចូលរួមប្រកួតសរុប ៩ទូក និងកិត្តិយស ៦ទូក មានកីឡាករ កីឡាការិនី ២៧០នាក់ និងមានទូកមកពីខេត្តកំពង់ធំចូលរួមផងដែរ។








