
ក្រុមប្រឹក្សាខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំ២០២៦ នៅស្រុកស្រីស្នំ ដើម្បីស្វែងរកដំណោះស្រាយផ្ទាល់ជូនប្រជាពលរដ្ឋ
ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានបើកដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី១ នៅស្រុកស្រីស្នំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងមានការចូលរួមពី ឯកឧត្តម នូ ផល្លា តំណាងរាស្ត្រមណ្ឌលសៀមរាប តំណាងមន្ទីរអង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប។







