
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រឡាញ់ ត្រូវបានលើកយកមកដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប
សំណួរ និងសំណូមពរ ដែលជាក្ដីកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកក្រឡាញ់ ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយ ដោយមន្ត្រីជំនាញធ្វើការស្រាយបំភ្លឺ និងឆ្លើយតបជូនប្រជាពលរដ្ឋភ្លាមៗ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី២ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។








