
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បន្តដឹកនាំក្រុមការងារ និងមន្រ្ដីជំនាញ ចុះបង្ក្រាបបទល្មើសធនធានជលផល ក្នុងភូមិសាស្ដ្រខេត្តសៀមរាប និងខេត្តបាត់ដំបង
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ដដឹកនាំក្រុមការងារពាក់ព័ន្ធ និងមន្រ្ដីជំនាញ ចុះពិនិត្យ និងបង្ក្រាបបទល្មើសធនធានជលផល ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុង និងខេត្តសៀមរាប រហូតដល់ចំណុចកោះក្អែក ពាក់កន្ទេល ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីធានាបាននូវពូជត្រីបានគង់វង្សសម្រាប់ជាផ្នែកមួយ ក្នុងការចិញ្ចឹមប្រជាពលរដ្ឋតាមរយៈការប្រកបរបរនេសាទដោយស្របច្បាប់។








