ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គ្រោងបង្កើតសាខាថ្មីក្នុងខេត្តសៀមរាប ដើម្បីពង្រីកការបណ្តុះបណ្តាលធនធានមនុស្ស
កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅវត្តរាជបូរណ៍ ក្រុងសៀមរាប ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា រួមជាមួយថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងអាជ្ញាធរខេត្តសៀមរាប បានឯកភាពជាគោលការណ៍ក្នុងការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តសៀមរាប ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សារបស់សមណនិស្សិត និងនិស្សិតនៅក្នុងតំបន់។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ដាក់ចេញវិធានការក្ដៅដោយមិនមានការលើកលែង ចំពោះទីតាំងអាជីវកម្មបទល្មើសធនធានធម្មជាតិណាដែលគ្មានច្បាប់អនុញ្ញាត
អាជ្ញាធរខេត្តសៀមរាប បានដាក់ចេញនូវវិធានការក្ដៅដោយចំពោះរោងសិប្បកម្មកែច្នៃ រោងសន្និធិ ដេប៉ូ សង្ហារឹម សិប្បកម្មឡឥដ្ឋដែលបើកខុសច្បាប់ ក្រុមមន្រ្ដីជំនាញនឹងបន្ដចុះធ្វើការស្រាវជ្រាវ ដើម្បីធ្វើការបិទរោងសិប្បកម្មជាបន្ទាន់ និងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានករណីលើកលែងឡើយ រាល់ទីតាំងអាជីវកម្មណាដែលពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ និងមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ។


ព័ត៌មានជាតិ
កូនឈើព្រៃលិចទឹកប្រមាណ ៣ ០០០ដើម ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំប្រជាពលរដ្ឋដាំស្ដារឡើងវិញក្នុងភូមិសាស្ត្រឃុំកែវពណ៌ ស្រុកពួក នៅខេត្តសៀមរាប
ក្រោមការរៀបចំរបស់អង្គការរស់នៅ និងសិក្សានៅកម្ពុជា គាំទ្រថវិកាពីប្រទេសអៀរឡង់ តាមរយៈអង្គការ Oxfam Cambodia នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានបន្តដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដាំស្ដារឡើងវិញនូវកូនឈើព្រៃលិចទឹកប្រមាណ ៣ ០០០ដើម ក្នុងភូមិសាស្ត្រឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប ចុះពិនិត្យសមិទ្ធផលអគារសិក្សាថ្មី នៅសាលាបឋមសិក្សា កម៉ារុទីនអាល់ឥស្លាមីយ៉ះ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្ត រួមនិងសមាជិកគណៈអ៊ីម៉ាំខេត្តសៀមរាបបានអញ្ជើញធ្វើការចុះពិនិត្យអគារសិក្សាសាងសង់ថ្មី និងសួរសុខទុក្ខលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សមូស្លីម នៅសាលាបឋមសិក្សា កម៉ារុទីនអាល់ឥស្លាមីយ៉ះ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាល ស្ដីពីកិច្ចការព័ត៌មាន និងសាធារណមតិ ជូនដល់មន្រ្តីបង្គោលនៃមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ក្នុងខេត្តសៀមរាប
នាព្រឹកថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរព័ត៌មានខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពីកិច្ចការព័ត៌មាន និងសាធារណមតិ ជូនដល់មន្រ្តីបង្គោលនៃមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ក្នុងខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលព័ត៌មាន ឆ្លើយតប និងបកស្រាយបំភ្លឺឱ្យបានទាន់ពេលវេលាជូនសាធារណជន ក្នុងន័យគ្រប់គ្រងនូវសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន ធានាបាននូវសន្តិសុខព័ត៌មាន និងសុខដុមរមនីយកម្មសង្គម។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការព័ត៌មាននិងសាធារណមតិ ជូនដល់មន្រ្តី បង្គោលនៃមន្ទីរ-អង្គភាព រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការព័ត៌មាននិងសាធារណមតិ ជូនដល់មន្រ្តី បង្គោលនៃមន្ទីរ-អង្គភាព រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប
នាព្រឹកថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប សហការណ៍ជាមួយមន្ទីរព័ត៌មានខេត្ត រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការព័ត៌មាន និង សាធារណមតិ ជូនដល់មន្រ្តីបង្គោលនៃមន្ទីរ-អង្គភាព រដ្ឋបាល ក្រុង- ស្រុក ឃុំ-សង្កាត់ក្នុងខេត្ត ដើម្បីកិច្ចការព័ត៌មាននៅតាមមូលដ្ឋាន ព្រមទាំងពង្រឹងប្រសិទ្ធភាព នៃការប្រមូលព័ត៌មាន ឆ្លើយតប និងបកស្រាយបំភ្លឺឱ្យបានទាន់ពេលវេលាជូនសាធារណជន ក្នុងន័យគ្រប់គ្រងនូវសណ្តាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន ធានាបាននូវសន្តិសុខព័ត៌មាន និងសុខដុមរមនីយកម្មសង្គម ។


ព័ត៌មានជាតិ
រដ្ឋបាលស្រុកប្រាសាទបាគង បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកប្រាសាទបាគង បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីប្រមូលរាល់ក្តីកង្វល់ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ មានឃុំចំនួន៣ ចូលរួមគឺ ឃុំកណ្តែក បាគង និងឃុំអំពិល ក្នុងគោលបំណងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីបញ្ហាអាទិភាព របស់ក្រុមប្រឹក្សាសម្រាប់ឆ្នំាបន្ទាប់ ទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប។


ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យរដ្ឋបាលរាជធានីខេត្ត បង្កើតក្រុមការងារចល័ត ដើម្បីជំរុញការបង្ក្រាបបទល្មើសបច្ចេកវិទ្យាដែលកំពុងបង្កប់ខ្លួនតាមមូលដ្ឋាន
ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានីខេត្តទាំង២៥ ត្រូវរៀបចំជាក្រុមការងារចល័តតូចៗ ដើម្បីតាមដាន និងឈានទៅបង្ក្រាបក្រុមប្រព្រឹត្តបទល្មើស ដែលបច្ចុប្បន្នបានបំបែកជាក្រុមតូចៗ ហើយព្យាយាមលាក់ខ្លួនរស់នៅលាយឡំជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងន័យធ្វើយ៉ាងណាពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាដែលកំពុងកើតឡើងយ៉ាងស្មុគស្មាញ។


ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី១០០ ជូនដល់គ្រួសារវីរកងទ័ពដែលជាគ្រួសារងាយរងគ្រោះបំផុត នៅក្នុងស្រុកបន្ទាយស្រី
ផ្ទះមនុស្សធម៌ទី១០០ របស់ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងចូលរួមឧបត្ថម្ភពីលោក ថុង ចរិយា និងលោកស្រី ហេង សំភី ព្រមទាំងបុត្រ ត្រូវបានប្រគល់ជូនដល់គ្រួសារវីរកងទ័ពឈ្មោះ ញៀប ធំ ជាវីរកងទ័ពនៅកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅទិសអូស្មាច់ មានរបួសបាក់កំភួនដៃស្ដាំ ដោយសារគ្រាប់ផ្លោងរបស់ភាគីថៃ ពេលកំពុងបំពេញបេសកកម្ម មានទីលំនៅបច្ចុប្បន្ននៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ដែលពិធីប្រគល់ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ គណៈកម្មាធិការសាខា។


ព័ត៌មានជាតិ
អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដាក់អាទិភាពខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស និងការយល់ដឹងពីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល
អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ហៅកាត់ អ.ស.ហ បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកចំណេះដឹងអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) គឺជាកិច្ចការអាទិភាពដ៏សំខាន់បំផុត ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃយុគសម័យឌីជីថល ស្របពេលដែលការស្វែងយល់អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុតាមគ្រប់មធ្យោបាយ គឺជាកត្តាចាំបាច់ក្នុងការកសាង និងពង្រឹងមូលធនមនុស្ស។


ព័ត៌មានជាតិ
រដ្ឋបាលឃុំជប់តាត្រាវ ស្រុកអង្គរធំ ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ដោយជោគជ័យ
គណៈកម្មាធិការលទ្ធកម្មឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន១ខ្សែ ដោយការដេញថ្លៃនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្ត អាជ្ញាធរក្រុង គណៈកម្មាធិការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មាន។


ព័ត៌មានជាតិ
សមាគមអតីតយុទ្ធជនខេត្តសៀមរាប នាំយកថវិកាបេឡាមរណសង្គ្រោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ២គ្រួសារ នៅស្រុកបន្ទាយស្រី
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានចាត់ លោក រិន ឡូត អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកបន្ទាយស្រី ដឹកនាំក្រុមការងារនាំយកថវិការបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៨ ០០០ ០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន២គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤ ០០០ ០០០រៀល។


ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប ប្រជុំពិនិត្យ និងវាយតម្លៃឡើងវិញ លើការគ្រប់គ្រងមណ្ឌលសុវត្ថិភាពជនភៀសសឹកក្នុងខេត្តសៀមរាប
នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានការចូលរួមពី លោក អុឹង គឹមលាង អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ ចំពោះការរៀបចំកន្លងមកលើប្រព័ន្ធទឹក ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា សេវាសុខាភិបាល បរិស្ថានអនាម័យ និងកិច្ចការទូទៅ នៅទីតាំងមណ្ឌលសុវត្ថិភាពជនភៀសសឹកតាមបណ្តាក្រុងស្រុកក្នុងខេត្តសៀមរាប។

