
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គ្រោងបង្កើតសាខាថ្មីក្នុងខេត្តសៀមរាប ដើម្បីពង្រីកការបណ្តុះបណ្តាលធនធានមនុស្ស
កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅវត្តរាជបូរណ៍ ក្រុងសៀមរាប ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា រួមជាមួយថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងអាជ្ញាធរខេត្តសៀមរាប បានឯកភាពជាគោលការណ៍ក្នុងការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តសៀមរាប ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សារបស់សមណនិស្សិត និងនិស្សិតនៅក្នុងតំបន់។










