
ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប ប្រជុំពិនិត្យ និងវាយតម្លៃឡើងវិញ លើការគ្រប់គ្រងមណ្ឌលសុវត្ថិភាពជនភៀសសឹកក្នុងខេត្តសៀមរាប
នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានការចូលរួមពី លោក អុឹង គឹមលាង អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ ចំពោះការរៀបចំកន្លងមកលើប្រព័ន្ធទឹក ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា សេវាសុខាភិបាល បរិស្ថានអនាម័យ និងកិច្ចការទូទៅ នៅទីតាំងមណ្ឌលសុវត្ថិភាពជនភៀសសឹកតាមបណ្តាក្រុងស្រុកក្នុងខេត្តសៀមរាប។










