
ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប ចុះពិនិត្យសមិទ្ធផលអគារសិក្សាថ្មី នៅសាលាបឋមសិក្សា កម៉ារុទីនអាល់ឥស្លាមីយ៉ះ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្ត រួមនិងសមាជិកគណៈអ៊ីម៉ាំខេត្តសៀមរាបបានអញ្ជើញធ្វើការចុះពិនិត្យអគារសិក្សាសាងសង់ថ្មី និងសួរសុខទុក្ខលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សមូស្លីម នៅសាលាបឋមសិក្សា កម៉ារុទីនអាល់ឥស្លាមីយ៉ះ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។










