
សមាគមអតីតយុទ្ធជនខេត្តសៀមរាប នាំយកថវិកាបេឡាមរណសង្គ្រោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ២គ្រួសារ នៅស្រុកបន្ទាយស្រី
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានចាត់ លោក រិន ឡូត អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកបន្ទាយស្រី ដឹកនាំក្រុមការងារនាំយកថវិការបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៨ ០០០ ០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន២គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤ ០០០ ០០០រៀល។










