
អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដាក់អាទិភាពខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស និងការយល់ដឹងពីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល
អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ហៅកាត់ អ.ស.ហ បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកចំណេះដឹងអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) គឺជាកិច្ចការអាទិភាពដ៏សំខាន់បំផុត ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃយុគសម័យឌីជីថល ស្របពេលដែលការស្វែងយល់អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុតាមគ្រប់មធ្យោបាយ គឺជាកត្តាចាំបាច់ក្នុងការកសាង និងពង្រឹងមូលធនមនុស្ស។










