ព័ត៌មានក្នុងខេត្ត

អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនលើកលែងចំពោះអ្នកនេសាទទាំងឡាយណា ដែលប្រើឧបករណ៍នេសាទខុសច្បាប់
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនលើកលែងចំពោះអ្នកនេសាទទាំងឡាយណា ដែលប្រើឧបករណ៍នេសាទខុសច្បាប់
ក្នុងឱកាសផ្សព្វផ្សាយច្បាប់ស្តីពីជលផល សេចក្ដីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២៦ និងឧបសម្ព័ន្ធឧបករណ៍ខ្នាតតូច ជូនដល់ប្រជានេសាទមកពីឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានប្រកាសអនុវត្តច្បាប់យ៉ាងដាច់ណាត់ ចំពោះបុគ្គលទាំងឡាយណាដែលប្រកបរបរនេសាទដោយប្រើឧបករណ៍ខុសច្បាប់។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វិវាទដីធ្លីនៅស្រុកពួក ខេត្តសៀមរាប ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ តាមរយៈយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ
ព័ត៌មានជាតិ
វិវាទដីធ្លីនៅស្រុកពួក ខេត្តសៀមរាប ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ តាមរយៈយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ
វិវាទដីធ្លីមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ត្រូវបានក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្របសម្រួលបញ្ចប់ដោយជោគជ័យ បន្ទាប់ពីភាគីទាំងសងខាងបានឯកភាពគ្នាតាមគោលការណ៍ «ឈ្នះ-ឈ្នះ»។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រធានមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប អំពាវនាវឱ្យមានការការពារខ្លួនពីជំងឺគ្រុនឈាម ខណៈឆ្នាំ២០២៦នេះ អាចនឹងមានការកើនឡើង
ព័ត៌មានជាតិ
ប្រធានមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប អំពាវនាវឱ្យមានការការពារខ្លួនពីជំងឺគ្រុនឈាម ខណៈឆ្នាំ២០២៦នេះ អាចនឹងមានការកើនឡើង
លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាខេត្តសៀមរាប) បានអំពាវនាវដល់ឪពុកម្ដាយ និងអាណាព្យាបាល ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាពសមាជិកគ្រួសារចំពោះជំងឺគ្រុនឈាម ដែលអាចបណ្ដាលឱ្យបាត់បង់ជីវិត ខណៈក្នុងឆ្នាំ២០២៦នេះ ត្រូវបានព្យាករណ៍ថា អាចនឹងមានការកើនឡើងជាងបណ្ដាឆ្នាំមុនៗ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យខេត្តសៀមរាប
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យខេត្តសៀមរាប
កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យខេត្តសៀមរាប ដើម្បីជួយគាំទ្រ លើផែនការសកម្មភាពរបស់មន្ទីរពេទ្យ និងពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ ផ្នែកពិគ្រោះជំងឺក្រៅ និងលំហូរអ្នកជំងឺនៅក្នុងមន្ទីរពេទ្យទាំងមូល រួមនឹងការពិនិត្យពង្រឹងសោភ័ណភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋានរបស់បុគ្គលិក។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប បន្តកិច្ចប្រជុំពិនិត្យ និងកំណត់ទំហំខ្សែផ្លូវ អូរ ប្រឡាយ ស្ទឹង និងត្រពាំងបឹងបួរ ក្នុងឃុំចំនួន៣ នៃស្រុកស្រីស្នំ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បន្តកិច្ចប្រជុំពិនិត្យ និងកំណត់ទំហំខ្សែផ្លូវ អូរ ប្រឡាយ ស្ទឹង និងត្រពាំងបឹងបួរ ក្នុងឃុំចំនួន៣ នៃស្រុកស្រីស្នំ
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហែន ពុទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មការរដ្ឋបាល បានបន្តដឹកនាំបើកកិច្ចប្រជុំគណៈកម្មការរដ្ឋបាល ដើម្បីពិនិត្យ និងពិភាក្សាលើការកំណត់ទំហំខ្សែផ្លូវ អូរ ប្រឡាយ ស្ទឹង និងត្រពាំងបឹងបួរ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំត្រាំសសរ ឃុំប្រីយ៍ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ស្នងការនគរបាលខេត្តសៀមរាប ចុះពិនិត្យផ្ទាល់ការផ្ដល់អត្តសញ្ញាណបណ្ណ ជូនពលរដ្ឋចំណាកស្រុកនៅខេត្តសៀមរាប
ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តសៀមរាប ចុះពិនិត្យផ្ទាល់ការផ្ដល់អត្តសញ្ញាណបណ្ណ ជូនពលរដ្ឋចំណាកស្រុកនៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញត្រួតពិនិត្យដំណើរការបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំណាកស្រុកទាំងពីរភេទ ដែលស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យសមត្ថកិច្ច និងរដ្ឋបាលក្រុងស្រុក យកចិត្តទុកដាក់ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានតឹងរ៉ឹង
ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យសមត្ថកិច្ច និងរដ្ឋបាលក្រុងស្រុក យកចិត្តទុកដាក់ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានតឹងរ៉ឹង
ក្នុងឱកាសដឹកនាំបើកកិច្ចប្រជុំសាមញ្ញ លើកទី២៦ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានសង្កត់ធ្ងន់លើបញ្ហាដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ គឺការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឯកឧត្តមបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវបង្កើនកិច្ចសហការ និងអនុវត្តវិធានការបង្ក្រាបឱ្យបានដាច់ខាត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ កុំឱ្យប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរ និងអ្នកវិនិយោគនៅក្នុងខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទវត្តរាជបូណ៌ មូលមតិគ្នាប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជា ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ

ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទវត្តរាជបូណ៌ មូលមតិគ្នាប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជា ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមការផ្ដួចផ្ដើមគ្រប់គ្រងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ។ ពិធីនេះដែរក៏មានការចូលរួមពីសំណាក់ លោកជំទាវ ទាង អេង ទៀ សីហា និង លោកជំទាវ កុយ សាលីណា ខេង សាមេធ រួមនឹង លោក លី សារី អភិបាលរងខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ និងប្រជាពលរដ្ឋបរិស័ទជាច្រើនអង្គនាក់ផងដែរ៕
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លើកទឹកចិត្តដល់យុវវ័យ រៀបចំខ្លួនឱ្យក្លាយជា «ពលរដ្ឋឌីជីថលល្អ» និងជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ម្នាក់ដ៏សកម្ម
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លើកទឹកចិត្តដល់យុវវ័យ រៀបចំខ្លួនឱ្យក្លាយជា «ពលរដ្ឋឌីជីថលល្អ» និងជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ម្នាក់ដ៏សកម្ម
ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់យុវវ័យទាំងអស់ ត្រូវរៀបចំខ្លួនឱ្យក្លាយជា «ពលរដ្ឋឌីជីថលល្អ» និងជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ម្នាក់ដ៏សកម្ម ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ ដែលមិនត្រឹមតែបំពុលសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំផ្លាញទំនុកចិត្ត យល់ច្រឡំ និងបង្កើតភាពវឹកវរនៅក្នុងគ្រួសារ និងសហគមន៍របស់យើងទៀតផង។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកព្រឹត្តិការណ៍សម្ដែងក្បាច់រាំជប៉ុនបែប Anime និង Street Dance គឺជាស្ពានមិត្តភាពវប្បធម៌ដ៏សំខាន់រវាងកម្ពុជា-ជប៉ុន
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកព្រឹត្តិការណ៍សម្ដែងក្បាច់រាំជប៉ុនបែប Anime និង Street Dance គឺជាស្ពានមិត្តភាពវប្បធម៌ដ៏សំខាន់រវាងកម្ពុជា-ជប៉ុន
នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ព្រឹត្តិការណ៍សម្ដែងក្បាច់រាំជប៉ុនបែប Anime និង Street Dance ដ៏រស់រវើក ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដោយការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប សហការជាមួយមូលនិធិជប៉ុន (The Japan Foundation) ដោយព្រឹត្តិការណ៍នេះត្រូវបានអាជ្ញាធរខេត្តសៀមរាប ចាត់ទុកថាជាស្ពានមិត្តភាពវប្បធម៌ដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎លោកជំទាវ ទាង អេង ទៀសីហា នាំយកថវិកាជាង ៤០០លានរៀល ឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្តសៀមរាប
ព័ត៌មានជាតិ
‎លោកជំទាវ ទាង អេង ទៀសីហា នាំយកថវិកាជាង ៤០០លានរៀល ឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវ ទាង អេង ទៀសីហា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរ បាននាំយកថវិកាចំនួន ១៥២ ២០០ ០០០រៀល និង ៧១ ២៣៧.៥០ ដុល្លារអាមេរិក ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎សប្បុរសជនប្រទេសកូរ៉េខាងត្បូង ផ្ដល់អាគារសាលប្រជុំមួយខ្នង ដល់សាលាបឋមសិក្សាល្វា ខេត្តសៀមរាប ដើម្បីរឹតចំណងមិត្ដភាពប្រទេសទាំងពីរ
ព័ត៌មានជាតិ
‎សប្បុរសជនប្រទេសកូរ៉េខាងត្បូង ផ្ដល់អាគារសាលប្រជុំមួយខ្នង ដល់សាលាបឋមសិក្សាល្វា ខេត្តសៀមរាប ដើម្បីរឹតចំណងមិត្ដភាពប្រទេសទាំងពីរ
‎នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសាស្ដ្រាចារ្យ និងនិស្សិតស្ម័គ្រចិត្ដនៃសាកលវិទ្យាល័យកេម្យុង មកពីប្រទេសកូរ៉េខាងត្បូង បានផ្ដល់អាគារសាលប្រជុំមួយខ្នង និងផ្ដល់សម្ភារសិក្សាមួយចំនួនដល់សាលាបឋមសិក្សាល្វា ក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដើម្បីរឹតចំណងមិត្ដភាពនិស្សិត និងសិស្សនៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំថែមទៀត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង បើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
ព័ត៌មានជាតិ
‎ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង បើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
‎នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត