
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនលើកលែងចំពោះអ្នកនេសាទទាំងឡាយណា ដែលប្រើឧបករណ៍នេសាទខុសច្បាប់
ក្នុងឱកាសផ្សព្វផ្សាយច្បាប់ស្តីពីជលផល សេចក្ដីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២៦ និងឧបសម្ព័ន្ធឧបករណ៍ខ្នាតតូច ជូនដល់ប្រជានេសាទមកពីឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានប្រកាសអនុវត្តច្បាប់យ៉ាងដាច់ណាត់ ចំពោះបុគ្គលទាំងឡាយណាដែលប្រកបរបរនេសាទដោយប្រើឧបករណ៍ខុសច្បាប់។








