
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យសមត្ថកិច្ច និងរដ្ឋបាលក្រុងស្រុក យកចិត្តទុកដាក់ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានតឹងរ៉ឹង
ក្នុងឱកាសដឹកនាំបើកកិច្ចប្រជុំសាមញ្ញ លើកទី២៦ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានសង្កត់ធ្ងន់លើបញ្ហាដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ គឺការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឯកឧត្តមបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវបង្កើនកិច្ចសហការ និងអនុវត្តវិធានការបង្ក្រាបឱ្យបានដាច់ខាត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ កុំឱ្យប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរ និងអ្នកវិនិយោគនៅក្នុងខេត្តសៀមរាប។








