
រដ្ឋបាលខេត្តសៀមរាប បន្តកិច្ចប្រជុំពិនិត្យ និងកំណត់ទំហំខ្សែផ្លូវ អូរ ប្រឡាយ ស្ទឹង និងត្រពាំងបឹងបួរ ក្នុងឃុំចំនួន៣ នៃស្រុកស្រីស្នំ
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហែន ពុទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មការរដ្ឋបាល បានបន្តដឹកនាំបើកកិច្ចប្រជុំគណៈកម្មការរដ្ឋបាល ដើម្បីពិនិត្យ និងពិភាក្សាលើការកំណត់ទំហំខ្សែផ្លូវ អូរ ប្រឡាយ ស្ទឹង និងត្រពាំងបឹងបួរ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំត្រាំសសរ ឃុំប្រីយ៍ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។








