
វិវាទដីធ្លីនៅស្រុកពួក ខេត្តសៀមរាប ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ តាមរយៈយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ
វិវាទដីធ្លីមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ត្រូវបានក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្របសម្រួលបញ្ចប់ដោយជោគជ័យ បន្ទាប់ពីភាគីទាំងសងខាងបានឯកភាពគ្នាតាមគោលការណ៍ «ឈ្នះ-ឈ្នះ»។








