
ស្នងការនគរបាលខេត្តសៀមរាប ចុះពិនិត្យផ្ទាល់ការផ្ដល់អត្តសញ្ញាណបណ្ណ ជូនពលរដ្ឋចំណាកស្រុកនៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញត្រួតពិនិត្យដំណើរការបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំណាកស្រុកទាំងពីរភេទ ដែលស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។








