ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីពង្រឹងការគ្រប់គ្រង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការរៀបចំគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥ សម្រាប់ថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោមអធិបតីភាព លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និង លោក ផាន់ មករា ប្រធាននាយកដ្ឋានសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត។


ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ធ្វើការក្រើនរំលឹក ដល់ប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាប នូវការអនុវត្តវិធានការនានា នារដូវវស្សា និងផ្សេងៗ ក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក
យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាសូមរំលឹកអំពី វិធានការគួរអនុវត្តចំនួន ៣ចំណុច ក្នុងគោលបំណងរក្សាឱ្យបាននូវបទពិសោធន៍ទស្សនា ប្រកបដោយភាពសប្បាយរីករាយ និងក្នុងគោលដៅបង្ការផលប៉ះពាល់ ព្រមទាំងធានាបាននូវសុវត្ថិភាពជាអតិបរមា នារដូវវស្សា ជូនភ្ញៀវទេសចរជាតិ/អន្តរជាតិ និងសាធារណជនទាំង អស់ក្នុងដំណើរកំសាន្ត និងឆ្លងកាត់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ។
វិធានការទាំងនោះមានដូចជា ៖


ព័ត៌មានជាតិ
ខ្លោងទ្វារវត្ត និងសមិទ្ធផលនានាក្នុងវត្តសុវណ្ណសាគរ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានរៀបចំពិធីសម្ពោធឆ្លង
សមិទ្ធផលជាច្រើនមាន ខ្លោងទ្វារវត្ត ដំបូលសាលាបុណ្យ រួមនឹងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តសុវណ្ណសាគរ ហៅវត្តខ្សាច់ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានរៀបចំពិធីសម្ពោធកាត់ខ្សែបូឆ្លងដើម្បីដាក់ឱ្យប្រើប្រាស់បម្រើដល់វិស័យព្រះពុទ្ធសាសនា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមវត្តមាន ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យចេនឡា និងសាកលវិទ្យាល័យមកពីប្រទេសវៀតណាម ដើម្បីផ្តល់អាហារូបករណ៍ដល់មន្ត្រី និងសិស្ស-និស្សិត
នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យចេនឡា ដឹកនាំដោយលោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការ រួមជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យចំនួន០៣ មកពីសាធារណរដ្ឋសង្គមនិយមវៀតណាម រួមមាន៖ សាកលវិទ្យាល័យព័ត៌មានវិទ្យា (University of Information Technology), សាកលវិទ្យាល័យសេដ្ឋកិច្ច និងច្បាប់ (University of Economics and Law) និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (University of Health Sciences) ក្នុងគោលបំណងជម្រាបជូនអំពីឱកាសនៃការផ្តល់អាហារូបករណ៍ ជូនដល់មន្ត្រីរាជការ និងសិស្ស-និស្សិតនៅក្នុងខេត្តសៀមរាប ទៅសិក្សានៅសាកលវិទ្យាល័យទាំង៣ របស់វៀតណាម ដើម្បីចូលរួមលើកកម្ពស់ធនធានមនុស្ស ក៏ដូចជាវិស័យអប់រំនៅកម្ពុជា។


ព័ត៌មានជាតិ
កូនត្រីចម្រុះ និងមេពូជជាង ២០ម៉ឺនក្បាល ត្រូវបានរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន GANZBERG លែងចូលត្រពាំងក្រវ៉ាន់ តាពេក ក្នុងក្រុងរុនតាឯកតេជោសែន
នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ កូនត្រីចម្រុះ និងមេពូជជាង ២០ម៉ឺនក្បាល ត្រូវបានរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន GANZBERG លែងចូលត្រពាំងក្រវ៉ាន់ តាពេក ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ក្នុងកម្មវិធី «GANZBERG FISH FOR FUTURE» ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។


ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ជំនាន់ថ្មី ប្រកាន់ខ្ជាប់សីលធម៌ និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទេសចរណ៍ជាតិ
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ នៅសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានចាត់ទុកមគ្គុទ្ទេសក៍ទេសចរណ៍ថាជា «កម្លាំងស្នូល» ដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានក្រើនរំលឹកឱ្យមគ្គុទ្ទេសក៍ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ឥរិយាបថថ្លៃថ្នូរ និងសីលធម៌វិជ្ជាជីវៈខ្ពស់។


ព័ត៌មានជាតិ
ក្ដីកង្វល់របស់ពលរដ្ឋនៅស្រុកវ៉ារិន ត្រូវបានលើកឡើងមកពិភាក្សា និងដោះស្រាយ ក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក
ក្ដីកង្វល់ និងសំណូមពរចំនួនរបស់ពលរដ្ឋនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប រួមមាន ការស្នើសុំមណ្ឌលសុខភាពនៅឃុំប្រាសាទ ស្នើសុំឱ្យមានអំពូលសូឡាបំភ្លឺតាមដងផ្លូវ បញ្ហាដីធ្លី បញ្ហាផលិតផលនាំចេញមានតម្លៃទាប បញ្ហាគ្រឿងញៀន និងបញ្ហាសំរាម ត្រូវបានលើកឡើងយកមកពិភាក្សាដោះស្រាយ ក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយសំណូមពរ និងបញ្ហាប្រឈមទាំងនោះ ត្រូវបានមន្រ្ដីជំនាញធ្វើការស្រាយបំភ្លឺភ្លាមៗ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បញ្ជាក់ថាគម្រោងរថយន្តក្រុងអគ្គិសនីមិនប៉ះពាល់ដល់អ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនឡើយ
អាជ្ញាធរខេត្តសៀមរាបបានអះអាងថា ការរៀបចំឱ្យមានប្រព័ន្ធរថយន្តក្រុងអគ្គិសនីនៅក្នុងក្រុង គឺមិនមានផលប៉ះពាល់ដល់បងប្អូនអាជីវករដែលប្រកបរបរក្នុងវិស័យដឹកជញ្ជូននោះទេ ព្រោះរថយន្តក្រុងទាំងនេះនឹងចុះចតទទួលអ្នកដំណើរទៅតាមចំណតដែលបានកំណត់ត្រឹមត្រូវតែប៉ុណ្ណោះ។


ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ ដឹកនាំបើកកិច្ចប្រជុំដើម្បីជំរុញ និងដោះស្រាយការកកស្ទះឯកសារវិស័យដីធ្លី សំណង់ និងសុរិយោដី ក្នុងភូមិសាស្ត្រខេត្តសៀមរាប
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ស្នើសុំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង បន្តជួយផ្ដល់អាហារូបករណ៍ និងបណ្តុះបណ្តាលជំនាញដល់សិស្សនិស្សិតក្នុងខេត្តសៀមរាប
ក្នុងគោលបំណងពង្រឹងគុណភាពធនធានមនុស្ស ជាពិសេសយុវជនក្នុងខេត្តសៀមរាប លោក យុន លីនណេ អភិបាលរងខេត្ត បានស្នើសុំឱ្យស្ថានទូតចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំកម្ពុជា បន្តពិនិត្យលទ្ធភាពក្នុងការផ្ដល់អាហារូបករណ៍ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ជូនដល់សិស្ស-និស្សិតនៅក្នុងខេត្តសៀមរាប។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ប្រជុំពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងត្រៀមផែនការដាំស្ដារព្រៃឈើក្នុងតំបន់ការពារធម្មជាតិ
រដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំសង្កាត់ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាកំណត់ទីតាំងដី និងផែនទីសម្រាប់ចុះអនុវត្តគម្រោងដាំស្ដារព្រៃឈើឡើងវិញ ក្នុងតំបន់ការពារធម្មជាតិ ក្រោមការដឹកនាំរបស់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយអង្គការយូនីសេហ្វ ប្រចាំកម្ពុជា ដើម្បីពិភាក្សាលើការត្រៀមរៀបចំព្រឹត្តិការណ៍ “ទិវាកុមារពិភពលោក ឆ្នាំ២០២៦”
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Hadrien Bonnaud ប្រធានផ្នែកទំនាក់ទំនង នៃអង្គការយូនីសេហ្វប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីរាយការណ៍ និងស្នើសុំការអនុញ្ញាតរៀបចំព្រឹត្តិការណ៍ “ទិវាកុមារពិភពលោក ឆ្នាំ២០២៦”ដែលគ្រោងនឹងរៀបចំនៅខេត្តសៀមរាប នាពេលខាងមុខ។


ព័ត៌មានជាតិ
ប្រជាពលរដ្ឋឃុំខ្នារពោធិ រីករាយនឹងសមិទ្ធផលផ្លូវបេតុងអាមេថ្មី ជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបមុខរបរប្រចាំថ្ងៃ
ប្រជាពលរដ្ឋនៅក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានសមិទ្ធផលផ្លូវបេតុងអាមេថ្មីមួយខ្សែ ដែលបានជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលាជាងមុន។

