
រដ្ឋបាលខេត្តសៀមរាប ប្រជុំពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងត្រៀមផែនការដាំស្ដារព្រៃឈើក្នុងតំបន់ការពារធម្មជាតិ
រដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំសង្កាត់ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាកំណត់ទីតាំងដី និងផែនទីសម្រាប់ចុះអនុវត្តគម្រោងដាំស្ដារព្រៃឈើឡើងវិញ ក្នុងតំបន់ការពារធម្មជាតិ ក្រោមការដឹកនាំរបស់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។








