
ខ្លោងទ្វារវត្ត និងសមិទ្ធផលនានាក្នុងវត្តសុវណ្ណសាគរ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានរៀបចំពិធីសម្ពោធឆ្លង
សមិទ្ធផលជាច្រើនមាន ខ្លោងទ្វារវត្ត ដំបូលសាលាបុណ្យ រួមនឹងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តសុវណ្ណសាគរ ហៅវត្តខ្សាច់ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានរៀបចំពិធីសម្ពោធកាត់ខ្សែបូឆ្លងដើម្បីដាក់ឱ្យប្រើប្រាស់បម្រើដល់វិស័យព្រះពុទ្ធសាសនា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមវត្តមាន ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប។








