
កូនត្រីចម្រុះ និងមេពូជជាង ២០ម៉ឺនក្បាល ត្រូវបានរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន GANZBERG លែងចូលត្រពាំងក្រវ៉ាន់ តាពេក ក្នុងក្រុងរុនតាឯកតេជោសែន
នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ កូនត្រីចម្រុះ និងមេពូជជាង ២០ម៉ឺនក្បាល ត្រូវបានរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន GANZBERG លែងចូលត្រពាំងក្រវ៉ាន់ តាពេក ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ក្នុងកម្មវិធី «GANZBERG FISH FOR FUTURE» ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។








