
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីពង្រឹងការគ្រប់គ្រង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការរៀបចំគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥ សម្រាប់ថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោមអធិបតីភាព លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និង លោក ផាន់ មករា ប្រធាននាយកដ្ឋានសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត។








