
ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ជំនាន់ថ្មី ប្រកាន់ខ្ជាប់សីលធម៌ និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទេសចរណ៍ជាតិ
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ នៅសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានចាត់ទុកមគ្គុទ្ទេសក៍ទេសចរណ៍ថាជា «កម្លាំងស្នូល» ដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានក្រើនរំលឹកឱ្យមគ្គុទ្ទេសក៍ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ឥរិយាបថថ្លៃថ្នូរ និងសីលធម៌វិជ្ជាជីវៈខ្ពស់។








