ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាស្តីពីអភិបាលកិច្ចល្អ នៅខេត្តសៀមរាប
ក្នុងឆ្នាំ២០២៤-២០២៦ ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានប្តូរវេន ក្នុងការដឹកនាំរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23 ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈលើកទី៨ (8 ACCSM+3) និងព្រឹត្តិការណ៍ពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២៦ ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង (Innovation for Better Service Delivery) ” នៅលើទឹកដីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។


ព័ត៌មានជាតិ
ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១ លើទឹកដីប្រវត្តិសាស្រ្តអង្គរ មានអត្តពលិកជាតិ និងអន្តរជាតិចូលរួមជាង ៦ ០០០នាក់
ព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ បានទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិចំនួន ៦ ៥០០នាក់ មកពី៥១ប្រទេស មកចូលរួមរត់នៅតំបន់អង្គរទឹកដីអច្ឆរិយនៃកម្ពុជា ដើម្បីចូលរួមចំណែកផ្សព្វផ្សាយទេសចរណ៍សៀមរាបអង្គរ ទៅកាន់ពិភពលោក និងគាំទ្រដល់កុមារកម្ពុជា។


ព័ត៌មានជាតិ
ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរក្រុងសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជូនកងទ័ពជួរមុខ
នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ព្រះគ្រូ ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក និងលោក ហាយ យង់ អភិបាលរង ក្រុងសៀមរាប រួមជាមួយនិងអាជ្ញាធរសង្កាត់គោកចក សង្កាត់ស្រង៉ែ សង្កាត់ស្លក្រាម និងសង្កាត់សាលាកំរើក ព្រមទាំងសប្បុរសជន បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ទៅប្រគល់ជូនដល់កងទ័ពជូរមុខ ដែលកំពុងដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។


ព័ត៌មានជាតិ
ឯកឧត្តម ហួត ហាក់៖ ការតភ្ជាប់គោលដៅទេសចរណ៍ពីសៀមរាប-អង្គរ ទៅតំបន់ផ្សេងៗ ជាកម្លាំងចលករបង្កើនភាពទាក់ទាញនៃទេសចរណ៍កម្ពុជា
ការតភ្ជាប់គោលដៅទេសចរណ៍ គឺជាយន្តការដ៏សំខាន់ក្នុងការពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចពីតំបន់ទេសចរណ៍សំខាន់ៗ ទៅកាន់សហគមន៍ និងខេត្តដែលមានសក្តានុពលជុំវិញ តាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចសម្បូរបែប ប្រកបដោយភាពច្នៃប្រឌិត ទាក់ទាញ និងមានតម្លៃសមរម្យ។


ព័ត៌មានជាតិ
មន្ត្រីអប់រំ៖ ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ គឺជាស្ពានចងភ្ជាប់ទៅកាន់របត់ជីវិតថ្មី និងជាគ្រឹះយ៉ាងសំខាន់សម្រាប់អនាគតសិស្សានុសិស្ស
ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ គឺជាស្ពានចងភ្ជាប់ទៅកាន់ចំណុចរបត់ផ្លូវជីវិតថ្មី និងជាគ្រឹះយ៉ាងសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់ ហើយនៅក្នុងយុគសម័យឌីជីថលនេះ ចំណេះដឹងក្នុងសៀវភៅមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ សិស្សានុសិស្សត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យត្រូវទិសដៅដើម្បីស្រាវជ្រាវ រៀនភាសាបរទេសឱ្យបានស្ទាត់ជំនាញ និងបណ្តុះបំណិនគិតបែបស៊ីជម្រៅ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនាពេលអនាគត។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាបចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំតាមបណ្ដាខេត្ត ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងលបដាក់នេសាទក្នុងភូមិសស្ត្របឹងទន្លេសាប
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងលបនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប, ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។


ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ដាក់ឱ្យដំណើរការសាកល្បងកញ្ចប់សេវាកម្មទេសចរណ៍ពិសេស ដើម្បីជំរុញទេសចរណ៍ខេត្តសៀមរាបក្នុងរដូវកាលបៃតង
ដើម្បីចូលរួមជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប ក្នុងរដូវកាលបៃតងឱ្យមានភាពរស់រវើកថែម ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប សមាគមសណ្ឋាគារកម្ពុជាសាខាខេត្តសៀមរាប សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ព្រមទាំងទទួលបានការគាំទ្រពីអាជីវកម្មទេសចរណ៍នានា បានដាក់ឱ្យដំណើរការសាកល្បងកម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ប្រចាំឆ្នាំ២០២៦ (2026 Siem Reap Tourism Service Mega Sale)។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលជំនាញផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីគាំទ្រគម្រោងទីក្រុងឆ្លាតវៃ
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ក្រោមគំនិតផ្ដួចផ្ដើមនៃគម្រោងទីក្រុងឆ្លាតវៃ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងទីក្រុង ដោយមានការគាំទ្រយ៉ាងសកម្មពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមការដឹកនាំរបស់ លោក ទិព្វ ពិសិទ្ធ នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តសៀមរាប។


ព័ត៌មានជាតិ
ឯកសារនៃការវិនិច្ឆ័យដីធ្លី ៦ ៣៣២ ក្បាលដី ក្នុងស្រុកក្រឡាញ់ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ
ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន ៦ ៣៣២ ក្បាលដី ស្ថិតក្នុងភូមិគោកចំបក់ ភូមិព្រៃខ្យង ភូមិរើល គោកថ្មី ខ្នារជើង និងភូមិខ្នារត្បូង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ដើម្បីធានានូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិ។


ព័ត៌មានជាតិ
ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាល «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន»លើកទី៩ ជុំរុញការប្រើប្រាស់ AI ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌
ស្របពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ក្រសួងព័ត៌មានបានបន្តពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីអាចឲ្យ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗប្រកបដោយប្រសិទ្ធភាព ទំនួលខុសត្រូវ និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈ។


ព័ត៌មានជាតិ
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ចការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីប្រើប្រាស់ទូរស័ព្ទដៃ “មតិយើង” ជូនប្រជាពលរដ្ឋ
កាលពីថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ចការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីប្រើប្រាស់ទូរស័ព្ទដៃ “មតិយើង” ជូនអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម និង ស្រុកជីក្រែង ក្នុងន័យដើម្បីជំរុញការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អ ងាយស្រួល និងលឿនរហ័ស។


ព័ត៌មានជាតិ
ពុទ្ធបរិស័ទចំណុះជើងវត្ត ដង្ហែទៀនចំណាំវស្សានិងផ្កាប្រាក់សាមគ្គី វេរប្រគេនព្រះសង្ឃវត្តអារញ្ញសាគរ
នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកអាចារ្យ គណៈកម្មការវត្ត ដូនជី តាជី រួមនិងពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញសាគរ សង្កាត់សៀមរាប ក្រុងសៀមរាប បានមូលមតិគ្នាជាឯកច្ឆន្ទដង្ហែអង្គផ្កាប្រាក់ និងទៀនចំណាំព្រះវស្សា រួមជាមួយសំពត់ស្លាដក់ និងសម្ភារបរិក្ខារមួយចំនួន វេរប្រគេនព្រះសង្ឃវត្តអារញ្ញសាគរ ដើម្បីទំនុកបម្រុងព្រះភិក្ខុសង្ឃគង់ចាំវស្សារយៈពេលបីខែ និងដើម្បីប្រមូលបច្ច័យបន្តសាងសង់កុដិថែវដែលមិនទាន់រួចរាល់។

