
ឯកសារនៃការវិនិច្ឆ័យដីធ្លី ៦ ៣៣២ ក្បាលដី ក្នុងស្រុកក្រឡាញ់ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ
ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន ៦ ៣៣២ ក្បាលដី ស្ថិតក្នុងភូមិគោកចំបក់ ភូមិព្រៃខ្យង ភូមិរើល គោកថ្មី ខ្នារជើង និងភូមិខ្នារត្បូង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ដើម្បីធានានូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិ។









