
មន្ត្រីអប់រំ៖ ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ គឺជាស្ពានចងភ្ជាប់ទៅកាន់របត់ជីវិតថ្មី និងជាគ្រឹះយ៉ាងសំខាន់សម្រាប់អនាគតសិស្សានុសិស្ស
ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ គឺជាស្ពានចងភ្ជាប់ទៅកាន់ចំណុចរបត់ផ្លូវជីវិតថ្មី និងជាគ្រឹះយ៉ាងសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់ ហើយនៅក្នុងយុគសម័យឌីជីថលនេះ ចំណេះដឹងក្នុងសៀវភៅមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ សិស្សានុសិស្សត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យត្រូវទិសដៅដើម្បីស្រាវជ្រាវ រៀនភាសាបរទេសឱ្យបានស្ទាត់ជំនាញ និងបណ្តុះបំណិនគិតបែបស៊ីជម្រៅ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនាពេលអនាគត។










