
រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលជំនាញផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីគាំទ្រគម្រោងទីក្រុងឆ្លាតវៃ
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ក្រោមគំនិតផ្ដួចផ្ដើមនៃគម្រោងទីក្រុងឆ្លាតវៃ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងទីក្រុង ដោយមានការគាំទ្រយ៉ាងសកម្មពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមការដឹកនាំរបស់ លោក ទិព្វ ពិសិទ្ធ នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តសៀមរាប។










