
ថ្នាក់ដឹកនាំខេត្តសៀមរាបចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំតាមបណ្ដាខេត្ត ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។









