
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ចការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីប្រើប្រាស់ទូរស័ព្ទដៃ “មតិយើង” ជូនប្រជាពលរដ្ឋ
កាលពីថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ចការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីប្រើប្រាស់ទូរស័ព្ទដៃ “មតិយើង” ជូនអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម និង ស្រុកជីក្រែង ក្នុងន័យដើម្បីជំរុញការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អ ងាយស្រួល និងលឿនរហ័ស។









