ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
ក្ដីកង្វល់របស់ពលរដ្ឋនៅស្រុកវ៉ារិន ត្រូវបានលើកឡើងមកពិភាក្សា និងដោះស្រាយ ក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក
ក្ដីកង្វល់ និងសំណូមពរចំនួនរបស់ពលរដ្ឋនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប រួមមាន ការស្នើសុំមណ្ឌលសុខភាពនៅឃុំប្រាសាទ ស្នើសុំឱ្យមានអំពូលសូឡាបំភ្លឺតាមដងផ្លូវ បញ្ហាដីធ្លី បញ្ហាផលិតផលនាំចេញមានតម្លៃទាប បញ្ហាគ្រឿងញៀន និងបញ្ហាសំរាម ត្រូវបានលើកឡើងយកមកពិភាក្សាដោះស្រាយ ក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយសំណូមពរ និងបញ្ហាប្រឈមទាំងនោះ ត្រូវបានមន្រ្ដីជំនាញធ្វើការស្រាយបំភ្លឺភ្លាមៗ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បញ្ជាក់ថាគម្រោងរថយន្តក្រុងអគ្គិសនីមិនប៉ះពាល់ដល់អ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនឡើយ
អាជ្ញាធរខេត្តសៀមរាបបានអះអាងថា ការរៀបចំឱ្យមានប្រព័ន្ធរថយន្តក្រុងអគ្គិសនីនៅក្នុងក្រុង គឺមិនមានផលប៉ះពាល់ដល់បងប្អូនអាជីវករដែលប្រកបរបរក្នុងវិស័យដឹកជញ្ជូននោះទេ ព្រោះរថយន្តក្រុងទាំងនេះនឹងចុះចតទទួលអ្នកដំណើរទៅតាមចំណតដែលបានកំណត់ត្រឹមត្រូវតែប៉ុណ្ណោះ។


ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ ដឹកនាំបើកកិច្ចប្រជុំដើម្បីជំរុញ និងដោះស្រាយការកកស្ទះឯកសារវិស័យដីធ្លី សំណង់ និងសុរិយោដី ក្នុងភូមិសាស្ត្រខេត្តសៀមរាប
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ស្នើសុំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង បន្តជួយផ្ដល់អាហារូបករណ៍ និងបណ្តុះបណ្តាលជំនាញដល់សិស្សនិស្សិតក្នុងខេត្តសៀមរាប
ក្នុងគោលបំណងពង្រឹងគុណភាពធនធានមនុស្ស ជាពិសេសយុវជនក្នុងខេត្តសៀមរាប លោក យុន លីនណេ អភិបាលរងខេត្ត បានស្នើសុំឱ្យស្ថានទូតចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំកម្ពុជា បន្តពិនិត្យលទ្ធភាពក្នុងការផ្ដល់អាហារូបករណ៍ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ជូនដល់សិស្ស-និស្សិតនៅក្នុងខេត្តសៀមរាប។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ប្រជុំពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងត្រៀមផែនការដាំស្ដារព្រៃឈើក្នុងតំបន់ការពារធម្មជាតិ
រដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំសង្កាត់ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាកំណត់ទីតាំងដី និងផែនទីសម្រាប់ចុះអនុវត្តគម្រោងដាំស្ដារព្រៃឈើឡើងវិញ ក្នុងតំបន់ការពារធម្មជាតិ ក្រោមការដឹកនាំរបស់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយអង្គការយូនីសេហ្វ ប្រចាំកម្ពុជា ដើម្បីពិភាក្សាលើការត្រៀមរៀបចំព្រឹត្តិការណ៍ “ទិវាកុមារពិភពលោក ឆ្នាំ២០២៦”
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Hadrien Bonnaud ប្រធានផ្នែកទំនាក់ទំនង នៃអង្គការយូនីសេហ្វប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីរាយការណ៍ និងស្នើសុំការអនុញ្ញាតរៀបចំព្រឹត្តិការណ៍ “ទិវាកុមារពិភពលោក ឆ្នាំ២០២៦”ដែលគ្រោងនឹងរៀបចំនៅខេត្តសៀមរាប នាពេលខាងមុខ។


ព័ត៌មានជាតិ
ប្រជាពលរដ្ឋឃុំខ្នារពោធិ រីករាយនឹងសមិទ្ធផលផ្លូវបេតុងអាមេថ្មី ជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបមុខរបរប្រចាំថ្ងៃ
ប្រជាពលរដ្ឋនៅក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានសមិទ្ធផលផ្លូវបេតុងអាមេថ្មីមួយខ្សែ ដែលបានជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលាជាងមុន។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវអមដោយការធានាសុវត្ថិភាព និងការការពារកុមារពីគ្រប់រូបភាពនៃការកេងប្រវ័ញ្ច
ថ្លែងក្នុងសិក្ខាសាលាស្ដីពីសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយជ័យភាព មិនត្រឹមតែផ្ដោតលើកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថាកុមារទាំងអស់ ទទួលបានការការពារនិងសុវត្ថិភាព រស់នៅក្នុងបរិយាកាស ដែលគ្មានការកេងប្រវ័ញ្ច ការរំលោភបំពានគ្រប់រូបភាព។


ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ណែនាំឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវយកចិត្តទុកដាក់លើគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ
ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអគ្គនាយកថ្មី នៃរដ្ឋាករទឹកស្វយ័តសៀមរាប នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំឱ្យអគ្គនាយកថ្មីនៃរដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវពង្រឹងការងារគ្រប់គ្រង និងធានាការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងគោលនយោបាយរាជរដ្ឋាភិបាល។


ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក បើកវេទិកាសាធារណៈ ដើម្បីប្រមូលក្ដីកង្វល់របស់ពលរដ្ឋ មកដោះស្រាយ
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំបើកវេទិកាសាធារណៈដើម្បីប្រមូលរាល់បញ្ហាប្រឈម និងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកពិភាក្សា និងដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រជាពលរដ្ឋអាចទទួលយកបាន។


ព័ត៌មានជាតិ
ឧត្ដមសេនីយ៍ទោ ហួត សុធី៖ ពលរដ្ឋចំណាកស្រុកកំពុងស្នាក់នៅខេត្តសៀមរាប អាចមកធ្វើអត្តសញ្ញាណប័ណ្ណបាន ដោយពុំចាំចាច់ទៅស្រុកកំណើត
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានបញ្ជាក់ថា ប្រជាពលរដ្ឋចំណាកស្រុកដែលកំពុងរស់នៅ ប្រកបមុខរបរ ឬសិក្សានៅក្នុងខេត្តសៀមរាប តែមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តផ្សេង អាចមកស្នើសុំធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បាននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ស្រុកកំណើតឡើយ។


ព័ត៌មានជាតិ
ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១២ នឹងរៀបចំឡើងនៅខេត្តសៀមរាប នាពាក់កណ្ដាលខែសីហានេះ
ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» ឆ្នាំទី១២ នឹងរៀបចំឡើងនៅខេត្តសៀមរាប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទេសចរណ៍បៃតង និង រៃអង្គាសថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប គ្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបសំណាកតំណាងមិត្តភាព «សៀមរាប-ស៊ូវ៉ុន» ដើម្បីរំលឹកពីចំណងមិត្តភាពកម្ពុជា-កូរ៉េ
អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបតំណាងមិត្តភាពរវាងខេត្តសៀមរាប ប្រទេសកម្ពុជា និងទីក្រុងស៊ូវ៉ុន ប្រទេសកូរ៉េ ក្នុងន័យដើម្បីពង្រឹងចំណងមិត្តភាព និងដោះស្រាយបញ្ហាចរាចរណ៍នៅតំបន់នោះ។

