
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ “ទេសចរណ៍ភាពយន្ត” ជាយុទ្ធសាស្ត្រដ៏មានឥទ្ធិពល ក្នុងការនាំយកអច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា “ទេសចរណ៍ភាពយន្ត” គឺជាយុទ្ធសាស្ត្រដ៏មានឥទ្ធិពល ដើម្បីនាំអច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក ព្រោះកម្ពុជាមិនមែនមានតែប្រាសាទអង្គរវត្តនោះទេ យើងនៅមាន “ស្ទូឌីយូធម្មជាតិ” ដ៏សម្បូរបែប និងស្រស់ស្អាតជាច្រើន ដូចជា តំបន់ឆ្នេរសមុទ្រ ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន ប្រាសាទកោះកេរ តំបន់ប្រាសាទសំបូរព្រៃគុក ព្រមទាំងស្ថាបត្យកម្ម និងទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀត ដែលកំពុងរង់ចាំផលិតករជាតិ និងអន្តរជាតិ មកផ្តិតយករូបភាព និងនាំយកសម្រស់កម្ពុជាទៅបង្ហាញជូនពិភពលោក។










