
ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋលីទុយអានី នាំយកព្រះរាជសារតាំងរបស់ព្រះមហាក្សត្រកម្ពុជា ប្រគល់ជូនប្រធានាធិបតីសាធារណរដ្ឋលីទុយអានី
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋលីទុយអានី បាននាំយកព្រះរាជសារតាំងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូន ឯកឧត្តម Gitanas Nausėda ប្រធានាធិបតីនៃសាធារណរដ្ឋលីទុយអានី នៅវិមានប្រធានាធិបតី នាទីក្រុងវីលនីយុស។










