
មន្ទីរសង្គមកិច្ចខេត្តសៀមរាប និងអង្គការមូលនិធិគ្រួសារសម្រាប់កុមារ ប្រគល់សម្ភារបង្រៀន និងកញ្ចប់គ្រួសារខ្វះខាត ជូនដល់សាលារៀនចំនួន៥ ក្នុងស្រុកសូទ្រនិគម
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប សហការជាមួយអង្គការមូលនិធិគ្រួសារសម្រាប់កុមារ (TFCF) បានប្រគល់កង្ហារ ក្តារខៀន តុ កៅអី សម្ភារបង្រៀន និងកញ្ចប់គ្រួសារខ្វះខាត ១០០គ្រួសារ ជូនដល់សាលារៀនចំនួន៥ គឺសាលាបឋមសិក្សាត្រពាំងត្រុំ ត្រពាំងប្រិយ៍ គោលថ្មី ដំរីកូន និងសាលាបឋមសិក្សាគោល ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមការចូលរួមសហការឧបត្ថម្ភគាំទ្រពីធនាគារពាណិជ្ជទីមួយ។










