
បណ្ណាល័យមេគង្គ-ឡានឆាង ទី៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ ស្រុកបន្ទាយស្រី
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បណ្ណាល័យមេគង្គ-ឡានឆាង ទី៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលគម្រោងនេះ នឹងរួមចំណែកបន្ថែមគុណតម្លៃដល់ការសិក្សារបស់សិស្សានុសិស្ស ក្នុងការទទួលបានចំណេះដឹងថ្មីៗ និងពង្រីកទស្សនវិស័យតាមរយៈការអាន ព្រមទាំងជានិមិត្តរូបនៃការតភ្ជាប់កាន់តែជិតស្និទ្ធរវាងសៀវភៅ ចំណេះដឹង ការអប់រំ និងទំនាក់ទំនងមិត្តភាពរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន។










