ព័ត៌មានក្នុងខេត្ត

ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំស្តីពីគោលនយោបាយផលប៉ះពាល់ដោយសារគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំស្តីពីគោលនយោបាយផលប៉ះពាល់ដោយសារគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង
ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំស្តីពីគោលនយោបាយផលប៉ះពាល់ដោយសារគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ដឹកនាំដោយលោក លី សារី អភិបាលរងខេត្តសៀមរាប និងលោក ឈាង ឈលីន ប្រធានក្រុមការងារដោះស្រាយផលប៉ះពាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការរួមពីក្រុមការពាក់ព័ន្ធជាច្រើនរូប ។ លោក លី សារី អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រុមការងារក្នុងការខិតខំ ដើម្បីអនុវត្តគម្រោងផ្លូវវាងប្រាសាទបឹងនេះ ដែលផ្លូវនេះមានភាពចាំបាច់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ។ ជាមួយគ្នានេះដែរ លោក លី សារី អភិបាលរងខេត្ត ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដែលបានចូលរួមសហការជាមួយក្រុមការងារ ដើម្បីផលប្រយោជន៍រួមរបស់ប្រជារពលរដ្ឋក្នុងមូលដ្ឋាន និងប្រទេសជាតិ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកពួក និង ស្រុកបន្ទាយស្រី នាំយកថវិការបស់​សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារ​សពអតីតយុទ្ធជន
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកពួក និង ស្រុកបន្ទាយស្រី នាំយកថវិការបស់​សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារ​សពអតីតយុទ្ធជន
​នៅថ្ងៃទី១៦ និង ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ២០២៦ លោក រិន ឡូត ​អភិបាលស្រុកបន្ទាយស្រី និង លោក ស៊ិន ចាន់ថុល ​អភិបាលស្រុកពួក ជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកបន្ទាយស្រី និងស្រុកពួក បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី ស.ស.យ.ក.នាំយកនូវថវិកាចំនួន ២៤,០០០,០០០៛ ​ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៦គ្រួសារ
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យ និងសំណេះសំណាលនៅមណ្ឌលសុខភាព គោកចក
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យ និងសំណេះសំណាលនៅមណ្ឌលសុខភាព គោកចក
នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យ និងសំណេះសំណាលជាមួយ លោកស្រី ប្រធានមណ្ឌលសុខភាព គោកចក និងបុគ្គលិក នៃមណ្ឌលសុខភាព ដោយសមាសភាពចូលរួមពីសំណាក់ លោកជំទាវ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោកស្រី អភិបាលរងក្រុងសៀមរាប លោកស្រី ចៅសង្កាត់គោកចក លោក មេប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក និងអ្នកពាក់ព័ន្ធ នៅក្នុងមណ្ឌលសុខភាព គោកចក ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានអញ្ជើញចូលរួមផ្តល់កម្លាំងចិត្តដល់បងប្អូនស្ម័គ្រចិត្តបរិច្ចាគឈាម នៅមជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានអញ្ជើញចូលរួមផ្តល់កម្លាំងចិត្តដល់បងប្អូនស្ម័គ្រចិត្តបរិច្ចាគឈាម នៅមជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានអញ្ជើញចូលរួមផ្តល់កម្លាំងចិត្តដល់បងប្អូនស្ម័គ្រចិត្តបរិច្ចាគឈាម នៅមជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីអបអរសាទរ «ទិវាបរិច្ចាគឈាមពិភពលោក » ដើម្បីលើកកម្ពស់ស្មារតីមនុស្សធម៌ និងការចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ឯកឧត្តម អភិបាលខេត្ត និង លោកជំទាវ អញ្ជើញអមដំណើរជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ចុះពិនិត្យការងារត្រៀមរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អភិបាលខេត្ត និង លោកជំទាវ អញ្ជើញអមដំណើរជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ចុះពិនិត្យការងារត្រៀមរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩
នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានអញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ចុះពិនិត្យការងារត្រៀមរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society (OB-PS) ដែលគ្រោងនឹងប្រារព្ធធ្វើនៅខេត្តសៀមរាបនាពេលខាងមុខ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
បងប្អូនភៀសសឹក ក្នុងស្រុកក្រឡាញ់ ទទួលបានអំណោយពីសប្បុរសជន
សកម្មភាពថ្នាក់ដឹកនាំ
បងប្អូនភៀសសឹក ក្នុងស្រុកក្រឡាញ់ ទទួលបានអំណោយពីសប្បុរសជន
លោក​ តាត់​ មាន​ អភិបាល​រង​ស្រុក​ក្រឡាញ់​ បានចូលរួមជាមួយអង្គការកល្យាណមិត្ត ចែកអំណោយជូនបងប្អូនគ្រួសារភៀសសឹក ចំនួន១៦០គ្រួសារ​ ​ដែល​កំពុង​ស្នាក់​នៅវត្តបូណ៌ខ្នាតេជោ​ ឃុំ​ចន្លាស់ដៃ​ ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ ដោយអំណោយ​ក្នុង១គ្រួសារ​ទទួលបាន៖ -ទឹកត្រី ១ដប -ទឹកស៊ីអុីវ ១ដប -ប៊ីចេង ១ថង់ -ស្កសរ ១ថង់ -ខ្លាញ់ ១ដប -សាប៊ូ ១ដប -មុង ភួយ ១
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប រៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩
សកម្មភាពថ្នាក់ដឹកនាំ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប រៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩
រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប រៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃ គណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ទីប្រឹក្សាអបក្រសួងសង្គមកិច្ច ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ជាការតំបន់ប្រត្តិបត្តការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ស្ថាប័ន អភិបាល អភិបាលរង ក្រុង/ស្រុក នានាជុំវិញខេត្ត និងលោកតា លោកយាយ លោកអ៊ុំ លោកពូ អ្នកមីង សមាជិក សមាជិការ អតីតយុទ្ធជនជាច្រើនរូប៕
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ខេត្តសៀមរាប ត្រៀមរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅពាក់កណ្ដាលខែមិថុនា ជំរុញការផ្សព្វផ្សាយឱកាសការងារដល់យុវជន និងបងប្អូនចំណាកស្រុក
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តសៀមរាប ត្រៀមរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅពាក់កណ្ដាលខែមិថុនា ជំរុញការផ្សព្វផ្សាយឱកាសការងារដល់យុវជន និងបងប្អូនចំណាកស្រុក
រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ គ្រោងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយចំណេះដឹង និងឱកាសការងារជូនដល់សិស្ស និស្សិត យុវជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកនៅក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន
សកម្មភាពថ្នាក់ដឹកនាំ
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន
នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ដឹកនាំដោយឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងារ បានដឹកនាំរៀបចំវេទិកាសាធារណៈ ស្តីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងន័យជំរុញការអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋាន តាមរយៈការទទួលស្ដាប់ពីការលើកឡើងពីក្ដៅកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ។ ‎
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន អបអរទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ខួបលើកទី ១៦៣
សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន អបអរទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ខួបលើកទី ១៦៣
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ បានអញ្ជើញទទួលអំណោយជាថវិកាពីមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក វិស័យឯកជន និងសប្បុរសជន ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងឱកាសអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ៨ ឧសភា ១៨៦៣ - ៨ ឧសភា ២០២៦ ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លៃអំណរគុណចំពោះសន្តានចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការជួយគាំទ្រក្នុងបុព្វហេតុការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់គ្រួសារ ងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ពិសេសគ្រួសារភៀសសឹកកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា ការចូលរួមបរិច្ចាគជាថវិកា ស្បៀងអាហារ និងសម្ភារផ្សេងៗ របស់សប្បុរសជនទាំងអស់ ជាប្រពៃណី និងវប្បធម៌នៃការចែករំលែកដ៏ប្រសើរថ្លៃថ្លារបស់ប្រជាជាតិយើង ក្នុងការលើកកម្ពស់តម្លៃមនុស្សធម៌របស់ជនរងគ្រោះស្របតាមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះ នឹងក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់សម្រាប់ជួយដល់គ្រួសារមួយដែលកំពុងជួបការលំបាក។ លើសពីនេះទៅទៀត វាក៏ក្លាយទៅជាកម្លាំងចិត្តមួយសម្រាប់ម្ដាយម្នាក់ ដែលកំពុងបារម្ភពីកូនៗ ជាក្ដីសង្ឃឹមមួយសម្រាប់គ្រួសារភៀសសឹក ជាការលួងលោម និងលើកទឹកចិត្ត សម្រាប់គ្រួសារយុទ្ធជនពលី ឬយុទ្ធជនរងរបួស និងជាសារដ៏កក់ក្ដៅមួយ ប្រាប់ពួកគាត់ថាពួកគាត់មិនត្រូវបានបំភ្លេចចោលឡើយ។ សប្បុរសជនមិនមែនជាអ្នកដែលនៅឆ្ងាយពីប្រតិបត្តិការមនុស្សធម៌ទេ សប្បុរសជន គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌នេះ ហើយជាកម្លាំងពិតនៅពីក្រោយជំនួយដែលទៅដល់ដៃអ្នករងគ្រោះ។ បើតាមរបាយការណ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបង្ហាញថា រយៈពេល១២ខែ ឆ្នាំ២០២៥ សាខាបានបំពេញសកម្មភាពមនុស្សធម៌ដោយចែកអំណោយជូនគ្រួសាររងគ្រោះ និងងាយរងគ្រោះសរុបបានចំនួន ៧ ៤៤៧គ្រួសារ ៦វត្ត និងផ្ទះមនុស្សធម៌ចំនួន ៤ខ្នង។ ក្នុងនោះធនធានកាកបាទក្រហមកម្ពុជា ៣ ០៥០គ្រួសារ, សាខាខេត្ត ៣ ១៣៩គ្រួសារ ផ្ទះមនុស្សធម៌ ៤ខ្នង ៥វត្ត, អនុសាខា ៣៤៦គ្រួសារ ១វត្ត និងសប្បុរសជន ៩១៥គ្រួសារ។ សម្រាប់ក្នុងខែមេសា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្ដល់សេវាកម្មមនុស្សធម៌ជូនអ្នកទទួលផលដោយផ្ទាល់បានចំនួន ២៩គ្រួសារ និងប្រយោលស្មើនឹង ១០៥នាក់ ក្នុងនោះធនធានសាខា ១៤គ្រួសារ និងអនុសាខា ១៥គ្រួសារ។ សូមជម្រាបថា សប្បុរសជនគ្រប់មជ្ឈដ្ឋានអាចបរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តាមរយៈក្រុមការងារបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធី រៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឬអាចបរិច្ចាគតាមរយៈគណនីធនាគារ ABA កាណាឌីយ៉ា និងធនាគារវឌ្ឍនៈ របស់សាខាគណនីឈ្មោះ CAMBODIAN RED CROSS SR៕
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត