
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប រៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩
រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប រៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃ គណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ទីប្រឹក្សាអបក្រសួងសង្គមកិច្ច ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ជាការតំបន់ប្រត្តិបត្តការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ស្ថាប័ន អភិបាល អភិបាលរង ក្រុង/ស្រុក នានាជុំវិញខេត្ត និងលោកតា លោកយាយ លោកអ៊ុំ លោកពូ អ្នកមីង សមាជិក សមាជិការ អតីតយុទ្ធជនជាច្រើនរូប៕











