
ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំស្តីពីគោលនយោបាយផលប៉ះពាល់ដោយសារគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង
ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំស្តីពីគោលនយោបាយផលប៉ះពាល់ដោយសារគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ដឹកនាំដោយលោក លី សារី អភិបាលរងខេត្តសៀមរាប និងលោក ឈាង ឈលីន ប្រធានក្រុមការងារដោះស្រាយផលប៉ះពាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការរួមពីក្រុមការពាក់ព័ន្ធជាច្រើនរូប ។ លោក លី សារី អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រុមការងារក្នុងការខិតខំ ដើម្បីអនុវត្តគម្រោងផ្លូវវាងប្រាសាទបឹងនេះ ដែលផ្លូវនេះមានភាពចាំបាច់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ។ ជាមួយគ្នានេះដែរ លោក លី សារី អភិបាលរងខេត្ត ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដែលបានចូលរួមសហការជាមួយក្រុមការងារ ដើម្បីផលប្រយោជន៍រួមរបស់ប្រជារពលរដ្ឋក្នុងមូលដ្ឋាន និងប្រទេសជាតិ។











