
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យ និងសំណេះសំណាលនៅមណ្ឌលសុខភាព គោកចក
នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យ និងសំណេះសំណាលជាមួយ លោកស្រី ប្រធានមណ្ឌលសុខភាព គោកចក និងបុគ្គលិក នៃមណ្ឌលសុខភាព ដោយសមាសភាពចូលរួមពីសំណាក់ លោកជំទាវ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោកស្រី អភិបាលរងក្រុងសៀមរាប លោកស្រី ចៅសង្កាត់គោកចក លោក មេប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក និងអ្នកពាក់ព័ន្ធ នៅក្នុងមណ្ឌលសុខភាព គោកចក ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។











