ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
បណ្ណាល័យមេគង្គ-ឡានឆាង ទី៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ ស្រុកបន្ទាយស្រី
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បណ្ណាល័យមេគង្គ-ឡានឆាង ទី៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលគម្រោងនេះ នឹងរួមចំណែកបន្ថែមគុណតម្លៃដល់ការសិក្សារបស់សិស្សានុសិស្ស ក្នុងការទទួលបានចំណេះដឹងថ្មីៗ និងពង្រីកទស្សនវិស័យតាមរយៈការអាន ព្រមទាំងជានិមិត្តរូបនៃការតភ្ជាប់កាន់តែជិតស្និទ្ធរវាងសៀវភៅ ចំណេះដឹង ការអប់រំ និងទំនាក់ទំនងមិត្តភាពរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តសៀមរាប
នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ហែន ពុទ្ធី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការៀបចំដែនដី និងនគរូបនីយកម្មខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធជាសមាជិក សមាជិកានៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តសៀមរាប។


បទយកការណ៍
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋ នៅឃុំស្វាយស ស្រុកវ៉ារិន មានសេចក្តីត្រេកអរជាខ្លាំង និងថ្លែងអំណរគុណ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
នាដើមឆ្នាំ២០២៦នេះ អាជ្ញាធរស្រុកវ៉ារិន បានបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ជាង ៦០០ម៉ែត្រ និងទទឹង ៥.៥ម៉ែត្រ ដែលការធ្វើផ្លូវនេះ ជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃ ការដឹកជញ្ជូនកសិផល និងការប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងនោះប្រជាពលរដ្ឋរស់នៅឃុំស្វាយស ស្រុកវ៉ារិន បានបង្ហាញនូវសេចក្តីត្រេកអរ និងក្តីរំភើបរីករាយជាខ្លាំង ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
សូមទស្សនាវីដេអូបទយកការណ៍នូវខ្លឹមសារទាំងស្រុង៖


សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និង ឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាសក្នុងខេត្តសៀមរាប
ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខេត្តសៀមរាបទទួលរងឥទ្ធិពលពីកូនព្យុះលើកទី១៩ឈ្មោះ ណារ៉ា ដែលបានបង្ករឱ្យធាតុអាកាសមាន ភ្លៀងផ្គររន្ទះ តិច និង មានពពកច្រើន។


មាតិកា
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឱ្យមន្ត្រីជំនាញចុះពិនិត្យបញ្ហាភ្លាមៗ ក្រោយពីទទួលបានការរាយការណ៍ពីពលរដ្ឋ នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គុំ
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឱ្យមន្ត្រីជំនាញចុះពិនិត្យបញ្ហាភ្លាមៗ ក្រោយពីទទួលបានការរាយការណ៍ពីពលរដ្ឋ នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គុំ ករណីទឹកហូរមិនទាន់ចូលលូរំដោះទឹក បង្កការលិចផ្លូវ ធ្វើឱ្យពលរដ្ឋពិបាកធ្វើដំណើរ


ព័ត៌មានជាតិ
មន្ទីរសង្គមកិច្ចខេត្តសៀមរាប និងអង្គការមូលនិធិគ្រួសារសម្រាប់កុមារ ប្រគល់សម្ភារបង្រៀន និងកញ្ចប់គ្រួសារខ្វះខាត ជូនដល់សាលារៀនចំនួន៥ ក្នុងស្រុកសូទ្រនិគម
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប សហការជាមួយអង្គការមូលនិធិគ្រួសារសម្រាប់កុមារ (TFCF) បានប្រគល់កង្ហារ ក្តារខៀន តុ កៅអី សម្ភារបង្រៀន និងកញ្ចប់គ្រួសារខ្វះខាត ១០០គ្រួសារ ជូនដល់សាលារៀនចំនួន៥ គឺសាលាបឋមសិក្សាត្រពាំងត្រុំ ត្រពាំងប្រិយ៍ គោលថ្មី ដំរីកូន និងសាលាបឋមសិក្សាគោល ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមការចូលរួមសហការឧបត្ថម្ភគាំទ្រពីធនាគារពាណិជ្ជទីមួយ។


ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋលីទុយអានី នាំយកព្រះរាជសារតាំងរបស់ព្រះមហាក្សត្រកម្ពុជា ប្រគល់ជូនប្រធានាធិបតីសាធារណរដ្ឋលីទុយអានី
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋលីទុយអានី បាននាំយកព្រះរាជសារតាំងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូន ឯកឧត្តម Gitanas Nausėda ប្រធានាធិបតីនៃសាធារណរដ្ឋលីទុយអានី នៅវិមានប្រធានាធិបតី នាទីក្រុងវីលនីយុស។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាពិគ្រោះយោបល់ ស្ដីពីការរៀបចំ និងការកសាងកម្មវិធីផែនការវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាពិគ្រោះយោបល់ ស្ដីពីការរៀបចំ និងការកសាងកម្មវិធីផែនការវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ដោយអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្ដោតលើអាទិភាពគន្លឹះចំនួន៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលកិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ។


ព័ត៌មានជាតិ
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦, ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ និងផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការដាក់និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប
- ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ
Live: Daily news of Siem Reap National TV
- National news and international news
ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំម ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦


កម្មវិធីផ្សាយផ្ទាល់
វីដេអូ៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ សារៈសំខាន់នៃការចាក់វ៉ាក់សាំងការពារជំងឺចំពោះស្រ្តីមានផ្ទៃពោះ និងកុមារ
វាគ្មិនចូលរួម៖
-លោក ដៀប សុបូរី ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប
ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦


មាតិកា
សិប្បកម្មតម្បាញនៅឃុំខ្នាត ស្រុកពួក បានផ្ដល់ឱកាសឱ្យស្ត្រីមានជំនាញ និងចំណូលផ្គត់ផ្គង់គ្រួសារ
ការគាំទ្រផលិតផលក្នុងស្រុកនេះ គឺជាការបង្កើតការងារ និងរួមចំណែកថែរក្សាមរតកប្រពៃណីខ្មែរ។


មាតិកា
វីដេអូ៖ ស្នាដៃដ៏ប៉ិនប្រសប់លើមុខរបរជាងកាត់សក់ បានជួយឱ្យលោក ប្រាក់ វុទ្ធី នៅសៀមរាប រកចំណូលបានជាង ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ព្រមទាំងក្លាយជាគ្រូបង្រៀនផងដែរ។
ស្នាដៃដ៏ប៉ិនប្រសប់លើមុខរបរជាងកាត់សក់ បានជួយឱ្យលោក ប្រាក់ វុទ្ធី នៅសៀមរាប រកចំណូលបានជាង ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ព្រមទាំងក្លាយជាគ្រូបង្រៀនផងដែរ។

