
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋ នៅឃុំស្វាយស ស្រុកវ៉ារិន មានសេចក្តីត្រេកអរជាខ្លាំង និងថ្លែងអំណរគុណ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
នាដើមឆ្នាំ២០២៦នេះ អាជ្ញាធរស្រុកវ៉ារិន បានបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ជាង ៦០០ម៉ែត្រ និងទទឹង ៥.៥ម៉ែត្រ ដែលការធ្វើផ្លូវនេះ ជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃ ការដឹកជញ្ជូនកសិផល និងការប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះប្រជាពលរដ្ឋរស់នៅឃុំស្វាយស ស្រុកវ៉ារិន បានបង្ហាញនូវសេចក្តីត្រេកអរ និងក្តីរំភើបរីករាយជាខ្លាំង ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ សូមទស្សនាវីដេអូបទយកការណ៍នូវខ្លឹមសារទាំងស្រុង៖










