ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋចំនួន៩គ្រួសារ ដែលរងផលប៉ះពាល់លើគម្រោងកែលម្អនិងស្តារស្ទឹងសៀមរាប ត្រូវបានរដ្ឋបាលខេត្តប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដេីម្បីប្រេីប្រាស់តាមតម្រូវការ
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ក្នុងការជួយសម្រាលទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៩គ្រួសារដែលរងផលប៉ះពាល់គម្រោងសាងសង់កែលម្អ និងស្តារស្ទឹងសៀមរាបកន្លងមក ដោយបានដោះស្រាយគោលនយោបាយដីដែលជាទ្រព្យសម្បត្តិរដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្ត និងរៀបចំនីតិវិធីចេញប្លង់កម្មសិទ្ធ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពនានាជុំវិញខេត្តសៀមរាប
នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពនានាជុំវិញខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប៕


សកម្មភាពអាជ្ញាធរ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងឃុំសែនសុខ ស្រុកក្រឡាញ់
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីជូនដល់ប្រជាពលរដ្ឋក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ដើម្បីឱ្យប្រជាពលរដ្ឋមកពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ឬធ្វើការជំទាស់ក្នុងករណីមានកំហុសឆ្គងណាមួយ មុនពេលចេញប័ណ្ណកម្មសិទ្ធិជូន។ ការបិទផ្សាយនេះមានរយៈពេល ១៥ថ្ងៃ ដោយប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តប្រាសាទរតនៈត្រពាំងក្រសាំង។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦


មាតិកា
អារម្មណ៍ពិតរបស់សិស្សានុសិស្ស ក្រោយពេលដឹងលទ្ធផលប្រឡង
ភាពតានតឹង និងការទន្ទឹងរង់ចាំត្រូវបានបញ្ចប់ ដោយជំនួសមកវិញនូវអារម្មណ៍ចម្រុះ ខ្លះស្រែកហ៊ោដោយក្តីរំភើប ខ្លះហូរទឹកភ្នែកព្រោះការខិតខំកន្លងមកទទួលបានផ្លែផ្កា និងខ្លះទៀតនៅមិនទាន់អស់ចិត្ត។
មិនថាទទួលបានលទ្ធផលបែបណានោះទេ ការប្រឹងប្រែងអស់ពីសមត្ថភាពនាពេលកន្លងមក គឺជាបទពិសោធន៍ និងជាមេរៀនជីវិតដ៏មានតម្លៃសម្រាប់ប្អូនៗទាំងអស់គ្នា។ អបអរសាទរ និងសូមបន្តដំណើរទៅមុខដោយភាពជឿជាក់!


ព័ត៌មានជាតិ
ក្រុមការងារចុះស្រុកអង្គរធំ៖ ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ គឺជាកាតព្វកិច្ចយើងគ្រប់គ្នា បន្ទាប់ពីការងារស្នូល
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ក់ សីហា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បានជំរុញដល់ក្រុមការងារទាំងអស់ បន្ដអនុវត្ដកិច្ចការបន្ថែមទៀតក្រៅអំពីកិច្ចការងារស្នូលដែលយើងបំពេញរាល់ថ្ងៃ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានស្រុកអង្គរធំ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដែលនេះជាផ្នែកមួយក្នុងការបង្ហាញនូវការជឿទុកចិត្ដលើការអនុវត្ដការងាររបស់យើងពីសំណាក់ប្រជាពលរដ្ឋ។


មាតិកា
ទិដ្ឋភាពសិស្សានុសិស្ស រង់ចាំទទួលលទ្ធផលប្រឡង
បរិយាកាសពោរពេញដោយភាពអន្ទះសា ទាំងភ័យផង ទាំងអរផង ខណៈដែលប្អូនៗសិស្សានុសិស្សបានមកជួបជុំគ្នាដើម្បីពិនិត្យផ្ទៀងផ្ទាត់លទ្ធផលប្រឡង បន្ទាប់ពីបានខិតខំប្រឹងប្រែងរៀនសូត្រកន្លងមក។ ជូនពរប្អូនៗទាំងអស់គ្នាទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក!


ព័ត៌មានជាតិ
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ណែនាំឱ្យចាត់វិធានការចំពោះការប្រើប្រាស់ពលកម្មកុមារ ដែលបម្រើសេវាកម្មទាំងឡាយណាដោយមិនមានការអនុញ្ញាត
ថ្លែងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះសហគ្រាស ឬម្ចាស់អាជីវកម្មទាំងឡាយណាដែលបានប្រើប្រាស់កម្លាំងពលកម្មកុមារដោយគ្មានការអនុញ្ញាត ឬនាំយកកុមារទៅបម្រើសេវាកម្មនៅតាមទីតាំងប្រឈម ដូចជា ក្លិប ខារ៉ាអូខេ (KTV) និងអាជីវដ្ឋានផ្សេងៗ សំដៅការពារសិទ្ធិ និងសុខុមាលភាពរបស់កុមារឱ្យបានទាន់ពេលវេលា។


ព័ត៌មានជាតិ
វេទិកាផ្លាស់ប្តូរចំណេះដឹងស្តីពីអភិបាលកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន និងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៃគម្រោង PMI-WILL ត្រូវបានបិទបញ្ចប់ បន្ទាប់ពីអនុវត្តអស់រយៈពេល ៦ ឆ្នាំ
វេទិកាផ្លាស់ប្តូរចំណេះដឹងស្តីពីអភិបាលកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន និងភាពជាអ្នកដឹកនាំរបស់ស្ត្រី នៃគម្រោងភាពជាដៃគូសម្រាប់គំនិតច្នៃប្រឌិតរបស់ទីក្រុងលើការដឹកនាំរបស់ស្ត្រីនៅមូលដ្ឋាន (PMI-WILL) ត្រូវបានរៀបចំពិធីបិទបញ្ចប់នៅខេត្តសៀមរាប នាថ្ងៃទី០១ និងទី០២ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានអនុវត្តយ៉ាងសកម្មអស់រយៈពេល ៦ ឆ្នាំ។


មាតិកា
ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ការប្រើប្រាស់សម្លៀកបំពាក់ដែលមានភ្ជាប់សំណេរអសុរោះ ដើម្បីចៀសវាងការប៉ះពាល់ដល់សីលធម៌សង្គម
ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ការប្រើប្រាស់សម្លៀកបំពាក់ដែលមានភ្ជាប់សំណេរអសុរោះ ដើម្បីចៀសវាងការប៉ះពាល់ដល់សីលធម៌សង្គម


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការផ្តល់សេវាសុខាភិបាលប្រកប ដោយគុណភាពរបស់មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក
វាគ្មិន៖ លោក ថោង បញ្ញាវ័ន្ត ប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦


ព័ត៌មានជាតិ
អយ្យការយោធាក្រសួងការពារជាតិ ប្រជុំផ្សព្វផ្សាយសារៈសំខាន់នៃការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដើម្បីធានាប្រសិទ្ធភាព ភាពត្រឹមត្រូវ និងទាន់ពេលវេលា
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាស្រុកអង្គរធំ ខេត្តសៀមរាប ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ក់ សីហា អនុប្រធានស្ថាប័នអយ្យការយោធា និងឯកឧត្តមឧត្តមសេនីយ៍ទោ គង្គ ប៊ុនធឿន នាយករងនាយកដ្ឋានប្រេងឥន្ធនៈ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារៈសំខាន់នៃការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដើម្បីធានាឱ្យការអនុវត្តច្បាប់ប្រព្រឹត្តទៅដោយប្រសិទ្ធភាព ត្រឹមត្រូវ និងទាន់ពេលវេលា និងការពិនិត្យទិន្នន័យប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពីច្បាប់ស្តីពីកាតព្វកិច្ចយោធា និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការបំផុសចលនាយុទ្ធនាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អាជីវករលក់សម្លៀកបំពាក់ដោយភ្ជាប់សំណេរអសុរោះ ដែលនាំឱ្យធ្លាក់ចុះសីលធម៌សង្គម
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធ ចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងមួយដែលបានដាក់តាំងលក់សម្លៀកបំពាក់មួយចំនួនក្នុងក្រុងសៀមរាប ដែលមានភ្ជាប់ជាមួយនូវពាក្យអសុរោះ និងមិនគួរគប្បី ដែលវាអាចជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ មិនតែប៉ុណ្ណោះថែមទាំងទាញឱ្យគុណតម្លៃអក្សរសាស្ដ្រជាតិធ្លាក់ចុះផងដែរ។

