
ក្រុមការងារចុះស្រុកអង្គរធំ៖ ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ គឺជាកាតព្វកិច្ចយើងគ្រប់គ្នា បន្ទាប់ពីការងារស្នូល
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ក់ សីហា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បានជំរុញដល់ក្រុមការងារទាំងអស់ បន្ដអនុវត្ដកិច្ចការបន្ថែមទៀតក្រៅអំពីកិច្ចការងារស្នូលដែលយើងបំពេញរាល់ថ្ងៃ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានស្រុកអង្គរធំ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដែលនេះជាផ្នែកមួយក្នុងការបង្ហាញនូវការជឿទុកចិត្ដលើការអនុវត្ដការងាររបស់យើងពីសំណាក់ប្រជាពលរដ្ឋ។










