
អាជ្ញាធរខេត្តសៀមរាប ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អាជីវករលក់សម្លៀកបំពាក់ដោយភ្ជាប់សំណេរអសុរោះ ដែលនាំឱ្យធ្លាក់ចុះសីលធម៌សង្គម
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធ ចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងមួយដែលបានដាក់តាំងលក់សម្លៀកបំពាក់មួយចំនួនក្នុងក្រុងសៀមរាប ដែលមានភ្ជាប់ជាមួយនូវពាក្យអសុរោះ និងមិនគួរគប្បី ដែលវាអាចជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ មិនតែប៉ុណ្ណោះថែមទាំងទាញឱ្យគុណតម្លៃអក្សរសាស្ដ្រជាតិធ្លាក់ចុះផងដែរ។










