
អារម្មណ៍ពិតរបស់សិស្សានុសិស្ស ក្រោយពេលដឹងលទ្ធផលប្រឡង
ភាពតានតឹង និងការទន្ទឹងរង់ចាំត្រូវបានបញ្ចប់ ដោយជំនួសមកវិញនូវអារម្មណ៍ចម្រុះ ខ្លះស្រែកហ៊ោដោយក្តីរំភើប ខ្លះហូរទឹកភ្នែកព្រោះការខិតខំកន្លងមកទទួលបានផ្លែផ្កា និងខ្លះទៀតនៅមិនទាន់អស់ចិត្ត។ មិនថាទទួលបានលទ្ធផលបែបណានោះទេ ការប្រឹងប្រែងអស់ពីសមត្ថភាពនាពេលកន្លងមក គឺជាបទពិសោធន៍ និងជាមេរៀនជីវិតដ៏មានតម្លៃសម្រាប់ប្អូនៗទាំងអស់គ្នា។ អបអរសាទរ និងសូមបន្តដំណើរទៅមុខដោយភាពជឿជាក់!









