
អយ្យការយោធាក្រសួងការពារជាតិ ប្រជុំផ្សព្វផ្សាយសារៈសំខាន់នៃការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដើម្បីធានាប្រសិទ្ធភាព ភាពត្រឹមត្រូវ និងទាន់ពេលវេលា
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាស្រុកអង្គរធំ ខេត្តសៀមរាប ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ក់ សីហា អនុប្រធានស្ថាប័នអយ្យការយោធា និងឯកឧត្តមឧត្តមសេនីយ៍ទោ គង្គ ប៊ុនធឿន នាយករងនាយកដ្ឋានប្រេងឥន្ធនៈ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារៈសំខាន់នៃការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដើម្បីធានាឱ្យការអនុវត្តច្បាប់ប្រព្រឹត្តទៅដោយប្រសិទ្ធភាព ត្រឹមត្រូវ និងទាន់ពេលវេលា និងការពិនិត្យទិន្នន័យប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពីច្បាប់ស្តីពីកាតព្វកិច្ចយោធា និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការបំផុសចលនាយុទ្ធនាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។










