ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
ចៅអធិការវត្តប្រាសាទគោកចក៖ ការនាំយកស្បៀងអាហារជូនវីរកងទ័ពជួរមុខ គឺជាសក្ខីភាពដ៏មានតម្លៃនៃស្មារតីសាមគ្គីភាព ការចែករំលែក និងមេត្តាករុណាក្នុងសង្គមខ្មែរ
នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក បាននិមន្តដឹកនាំព្រះសង្ឃ និងសប្បុរសជន ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ចាំបាច់ ទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន ក្នុងទិសច្រកជុបរុន, ទួល៩៣ និងជាំសាង៉ាំ ខេត្តឧត្តរមានជ័យ។


មាតិកា
វីដេអូ៖ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រៀមទទួលបានផ្លូវថ្មីមួយខ្សែ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដើម្បីសម្រួលការធ្វើដំណើរ និងលើកម្ពស់សោភ័ណភាពក្រុង។
សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រៀមទទួលបានផ្លូវថ្មីមួយខ្សែ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដើម្បីសម្រួលការធ្វើដំណើរ និងលើកម្ពស់សោភ័ណភាពក្រុង។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមប្រជុំពង្រឹងការផលិតវីដេអូ ស្ដីពីសមិទ្ធផល និង វិស័យអាទិភាព តាមប្រព័ន្ធអនឡាញZoom
នារសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦នេះ


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ Live: Daily news of Siem Reap National TV - National news and international news ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦


ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរគ្រប់ក្រុងស្រុក ត្រៀមលក្ខណៈឱ្យបានល្អិតល្អន់ក្នុងការទប់ស្កាត់គ្រោះរាំងស្ងួត និងទឹកជំនន់
ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះបញ្ហាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ដោយឯកឧត្តមបានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ក្នុងការកំណត់ទីតាំង និងចុះស្តារស្ទឹង អូរ និងប្រឡាយ ដើម្បីបើកចរន្តទឹកហូរការពារការលិចលុងលំនៅឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋ ព្រមទាំងការស្តារអាងទឹក ត្រពាំង និងបឹងបួរ សម្រាប់ស្តុកទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ បង្កបង្កើនផល និងត្រៀមអន្តរាគមន៍ពេលមានគ្រោះរាំងស្ងួត។


ព័ត៌មានជាតិ
ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងស្រុកជីក្រែង រួមគ្នាប្រារព្ធពិធីបុណ្យសលាកភត្ត ដើម្បីទ្រទ្រង់សមណសិស្សពុទ្ធិកសិក្សា និងឧទ្ទិសកុសលជូនវីរកងទ័ព
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ព្រះបវរវិជ្ជា ទេព ភឿន ព្រះគ្រូអនុគណស្រុក និងព្រះចៅអធិការពីគ្រប់វត្តក្នុងស្រុកជីក្រែង សហការជាមួយអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ ទទួលបានការជួយទំនុកបម្រុងពី ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ និងក្រុមគ្រួសារ បានប្រារព្ធបុណ្យសលាកភត្ត ឬហៅបុណ្យចាប់ស្លាក ប្រគេនទេយ្យទាន និងបច្ច័យបួនដល់ព្រះសង្ឃកំពុងសិក្សារៀនសូត្រព្រះធម៌វិន័យ ដើម្បីទំនុកបម្រុងជួយទ្រទ្រង់ដល់ភាពខ្វះខាតក្នុងកំឡុងពេលចាំព្រះវស្សា និងបង្សុកូលឧទ្ទិសកុសលជូនដល់វីរកងទ័ព វីរនគរបាលជាតិដែលពលី។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋក្នុងឃុំគោកដូង និងឃុំគោល នៃស្រុកអង្គរជុំ
*វាគ្មិន៖ លោកវ៉ៃ ហុង មេឃុំគោល
*វាគ្មិន៖ លោក ហូ ខុម មេឃុំគោកដូង
ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦


ព័ត៌មានជាតិ
សាខា ប.ស.ស ខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈក្នុងខេត្ត
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សាខាបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ដើម្បីផ្សព្វផ្សាយឱ្យបានយល់ដឹងពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជី ជាពិសេសអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្តសៀមរាប ជំរុញការចុះបញ្ជីអ្នកក្នុងបន្ទុករួមមាន ប្រពន្ធ ឬប្ដី និងកូន ឱ្យក្លាយជាសមាជិក ប.ស.ស។


ព័ត៌មានជាតិ
ព្រះសង្ឃ និងសប្បុរសជនក្នុងខេត្តសៀមរាប បន្តនាំយកស្បៀងអាហារ ជូនដល់បងប្អូនកងទ័ពដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន
ព្រះសង្ឃ និងសប្បុរសជនក្នុងខេត្តសៀមរាប ដឹកនាំដោយព្រះគ្រូចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ វត្តព្រះបាទបួនឋាន និងវត្តចក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តនាំយកស្បៀងអាហារ ព្រមទាំងថវិកាមួយចំនួន ជូនដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ តំបន់អន្លង់វែង និងខេត្តព្រះវិហារ។


មាតិកា
វីដេអូ៖ មន្ត្រីជំនាញផ្នែកជំងឺកុមារនៃមន្ទីរពេទ្យបង្អែកពួក
ណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីជំងឺគ្រុនឈាម


មាតិកា
លោកស្រី ម៉ែន មូលីណា គ្រូបង្រៀននៅស្រុកអង្គរធំ ឆ្លៀតចិញ្ចឹមកណ្ដូបជាមុខរបរបន្ថែម
ដើម្បីបង្កើនប្រាក់ចំណូល ស្របពេលរបរនេះកំពុងមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់


ព័ត៌មានជាតិ
មន្រ្តីជំនាញ៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ជាកត្តាជួយផ្ដល់នូវសុវត្ថិភាពក្នុងការបើកបរ និងកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍
ការយកយានយន្តមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ជាប្រចាំ នឹងផ្ដល់នូវសុវត្ថិភាពក្នុងការបើកបរ ដែលអាចឱ្យម្ចាស់យានយន្តដឹងពីកំហូច ឬភាពមិនប្រក្រតីរបស់យានយន្ត ដែលនឹងជួយកាត់បន្ថយនូវករណីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវថែមទៀតផង ។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់ ៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២
ផ្សាយផ្ទាល់ ៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២

