
សាខា ប.ស.ស ខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈក្នុងខេត្ត
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សាខាបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ដើម្បីផ្សព្វផ្សាយឱ្យបានយល់ដឹងពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជី ជាពិសេសអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្តសៀមរាប ជំរុញការចុះបញ្ជីអ្នកក្នុងបន្ទុករួមមាន ប្រពន្ធ ឬប្ដី និងកូន ឱ្យក្លាយជាសមាជិក ប.ស.ស។










