
មន្រ្តីជំនាញ៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ជាកត្តាជួយផ្ដល់នូវសុវត្ថិភាពក្នុងការបើកបរ និងកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍
ការយកយានយន្តមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ជាប្រចាំ នឹងផ្ដល់នូវសុវត្ថិភាពក្នុងការបើកបរ ដែលអាចឱ្យម្ចាស់យានយន្តដឹងពីកំហូច ឬភាពមិនប្រក្រតីរបស់យានយន្ត ដែលនឹងជួយកាត់បន្ថយនូវករណីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវថែមទៀតផង ។










