
ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងស្រុកជីក្រែង រួមគ្នាប្រារព្ធពិធីបុណ្យសលាកភត្ត ដើម្បីទ្រទ្រង់សមណសិស្សពុទ្ធិកសិក្សា និងឧទ្ទិសកុសលជូនវីរកងទ័ព
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ព្រះបវរវិជ្ជា ទេព ភឿន ព្រះគ្រូអនុគណស្រុក និងព្រះចៅអធិការពីគ្រប់វត្តក្នុងស្រុកជីក្រែង សហការជាមួយអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ ទទួលបានការជួយទំនុកបម្រុងពី ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ និងក្រុមគ្រួសារ បានប្រារព្ធបុណ្យសលាកភត្ត ឬហៅបុណ្យចាប់ស្លាក ប្រគេនទេយ្យទាន និងបច្ច័យបួនដល់ព្រះសង្ឃកំពុងសិក្សារៀនសូត្រព្រះធម៌វិន័យ ដើម្បីទំនុកបម្រុងជួយទ្រទ្រង់ដល់ភាពខ្វះខាតក្នុងកំឡុងពេលចាំព្រះវស្សា និងបង្សុកូលឧទ្ទិសកុសលជូនដល់វីរកងទ័ព វីរនគរបាលជាតិដែលពលី។










