ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅក្នុងក្រុងសៀមរាប
ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅក្នុងក្រុងសៀមរាប បានស្រកចុះជាច្រើនហើយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ


មាតិកា
ស្ថានភាពកំពស់ទឹកស្ទឹងសៀមរាប នាព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៦ បានស្រកចុះមកជាលក្ខណះធម្មតាវិញហើយ
ក្រោមការយកចិត្តទុក្ដដាក់ និងការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញឱ្យរដ្ឋបាលបាលក្រុង ស្រុក ចុះកាយប្រឡាយ លូ និងបេីកទ្វារទឹក ដេីម្បីពន្លឿននៃការហូរទឹកឱ្យស្រកបានលឿន និងចៀសវាងការលិចលង់រយៈពេលយូរ។
សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការត្រៀមបម្រុង និងឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ និងបង្ការគ្រោះថ្នាក់លង់ទឹក៕


មាតិកា
ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកអង្គរធំ ចាប់ផ្តើមស្រកចុះជាបណ្តើរៗ
យោងតាមការបញ្ជាក់ពី លោក ខាន់ ម៉ាង អភិបាលរងស្រុកអង្គរធំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានស្រុកអង្គរធំ បានចាប់ផ្តើមថយចុះ និងស្រកទៅវិញជាបណ្តើរៗ ។
ទន្ទឹមនឹងនេះដែរ ស្ថានភាពអាកាសធាតុនៅក្នុងស្រុកបានត្រឡប់មកល្អប្រសើរឡើងវិញ ដោយផ្ទៃមេឃបានបើកស្រឡះ និងមានពន្លឺថ្ងៃរះជាធម្មតា ដែលកត្តានេះបានជួយពន្លឿនដល់ការស្រកចុះនៃកម្ពស់ទឹក។


មាតិកា
ស្ថានភាព ទឹកជំនន់ ក្នុងភូមិសាស្ត្រ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ស្ថានភាព ទឹកជំនន់ នៅលើដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រ ស្រុកប្រាសាទបាគង ខេត្តសៀមរាប គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ទឹកបានស្រកអស់ អាចធ្វើដំណើរបាន ជាធម្មតា វិញហើយ។


បទយកការណ៍
វីដេអូបទយកការណ៍៖ វគ្គបណ្ដុះបណ្ដាល “ សវនកម្មសមិទ្ធកម្ម ” នឹងក្លាយជាផ្នែកមួយជួយពង្រឹងមុខងារសវកម្មផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង
រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីកែទម្រង់ស្នូលមួយនៃកម្មវិធីកែទម្រង់សំខាន់ៗ ដើម្បីពង្រឹងអភិបាលកិច្ច និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និង សមធម៌ ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ កម្មវិធីកែទម្រង់នេះ មានចក្ខុវិស័យប្រកបដោយមហិច្ឆិតា និងប្រាកដនិយម ពោលគឺកសាងប្រព័ន្ធគ្របគ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដែលជាប្រព័ន្ធផ្ដោតលើធាតុចេញ ឬ លទ្ធផល និង វិមជ្ឈការ។
កម្មវិធីកែទម្រង់នេះ ត្រូវបានបែងចែកជា៤ដំណាក់កាលរួមមាន៖ ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០០៤ ដល់ ២០០៨ ដោយផ្តោតលើការកសាងភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០០៩ ដល់ ២០១៥ ដោយផ្ដោតលើការកសាងគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០១៦ ដល់ ២០២២ ដោយផ្តោតលើការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង ដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២៣ ដល់ ២០២៧ ដោយផ្តោតលើការកសាងគណនេយ្យភាពសមិទ្ធកម្ម ដែលមានន័យថា ជាការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ បញ្ចប់ការសិក្សានៅសាលា គឺជាការចាប់ផ្តើមនៃ ការសិក្សាពេញមួយជីវិត នៅលើទីផ្សារការងារ និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងឥតឈប់ឈរ
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្ររងបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់លើកទី៣នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្តសៀមរាប នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦លោកស្រី ម៉ននី រង្សី អភិបាលរង ខេត្តសៀមរាប មានប្រសាសន៍ថា ជោគជ័យ និងសញ្ញាបត្រនា ពេលនេះ មិនមែនបានមកងាយៗនោះទេ វាគឺជាផ្លែផ្កា នៃការលះបង់ពេលវេលា កម្លាំងកាយចិត្ត និង ថវិកា ទាំងរបស់ខ្លួនឯងផ្ទាល់ ព្រមទាំងការជ្រោមជ្រែងពីអ្នកពាក់ព័ន្ធទាំងអស់។


មាតិកា
កិច្ចសម្ភាសន៍៖ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បង្ហាញអំពីស្ថានភាពជំនន់ទឹកភ្លៀង
កិច្ចសម្ភាសន៍៖ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បង្ហាញអំពីស្ថានភាពជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋានស្រុកជីក្រែង គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ


សេចក្ដីជូនដំណឹង
រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ និងបង្ការគ្រោះថ្នាក់លង់ទឹក ក្នុងភូមិសាស្ត្រក្រុង ស្រុក ខេត្តសៀមរាប
ផ្អែកតាមការព្យាករ អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធ ដែលបានវិវត្តទៅជាព្យុះទី២៦ ឈ្មោះស៊ូរីហ្គាអេ នឹងមាន ឥទ្ធិពល ខ្លាំងលើរបបខ្យល់មូសុងនិរតី បណ្តាលឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតច្រើន បង្កជាជំនន់ទី ទឹកភ្លៀងជន៍លិច នៅតាមភូមិសាស្ត្រក្រុង ស្រុក នៃខេត្តសៀមរាប


ព័ត៌មានជាតិ
លំនៅឋានប្រជាពលរដ្ឋជាង ៦ ០០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុង-ស្រុកចំនួន ១២នៃខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
គិតត្រឹមល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងធ្វើឱ្យលំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតក្នុងក្រុង-ស្រុកចំនួន ១២ , ឃុំ-សង្កាត់ចំនួន៥៥ និងភូមិចំនួន ១៧៩ ភូមិ ក្នុងខេត្តសៀមរាប បានរងការជន់លិច និងបានបង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋសរុប ៦ ៣៨៣ខ្នងផ្ទះ។


មាតិកា
ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកអង្គរជុំ
គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកអង្គរជុំ កំពុងបន្តហក់ឡើង ខណៈអាជ្ញាធរកំបុងចុះអន្តរាគមន៍ជួយសង្គ្រោះ


មាតិកា
ស្ថានភាពទឹកស្ទឹងសៀមរាប ក្រុងសៀមរាប គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ
ត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ទឹងសៀមរាប ក្រុងសៀមរាប កំពុងមាន ទឹកលំហូរជន់ឡើងខ្លាំង ដែលបច្ចុប្បន្នមានកម្រិតកម្ពស់ កម្ពស់ ១៣.៨០ម៉ែត្រ ខណៈ កម្ពស់ប្រកាសអាសន្ន ១៣.៥០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ០.៣០ម៉ែត្រ ។


មាតិកា
ស្ថានភាពជំនន់ទឹកភ្លៀងនៅភ្នំគូលែន
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពជំនន់ទឹកភ្លៀងនៅភ្នំគូលែន បានស្រកវិញហើយ ខណៈ អាជ្ញាធរ អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់


សេចក្ដីជូនដំណឹង
មន្ទីរធនធានទឹក និង ឧតុនិយម ចេញសេចក្តីជូនដំណឹងអំពីស្ថានភាពទឹកស្ទឹងសៀមរាប និង អំពាវនាវបន្តប្រុងប្រយ័ត្នឲ្យបានខ្ពស់
នៅខេត្តសៀមរាបយើងនេះ មានប្រព័ន្ឋស្ទឹងសៀមរាប ក្រុងសៀមរាប ដែលកំពុងមាន ទឹកលំហូរជន់ឡើងខ្លាំង ដែលបច្ចុប្បន្នមានកម្រិតកម្ពស់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពស់ ១៣.៨០ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ១៣.៥០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ០.៣០ម៉ែត្រ ។

