
ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកអង្គរធំ ចាប់ផ្តើមស្រកចុះជាបណ្តើរៗ
យោងតាមការបញ្ជាក់ពី លោក ខាន់ ម៉ាង អភិបាលរងស្រុកអង្គរធំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានស្រុកអង្គរធំ បានចាប់ផ្តើមថយចុះ និងស្រកទៅវិញជាបណ្តើរៗ ។ ទន្ទឹមនឹងនេះដែរ ស្ថានភាពអាកាសធាតុនៅក្នុងស្រុកបានត្រឡប់មកល្អប្រសើរឡើងវិញ ដោយផ្ទៃមេឃបានបើកស្រឡះ និងមានពន្លឺថ្ងៃរះជាធម្មតា ដែលកត្តានេះបានជួយពន្លឿនដល់ការស្រកចុះនៃកម្ពស់ទឹក។








